adverise with khmeread 1

Iggy Azalea ក្លាយជា​អ្នក​កាត់សេចក្តី​កម្មវិធី X-Factor ដើម្បី​ជួយ​តារា​ក្មេង​សម្រេច​ក្តី "​សុបិន​យក្ស​"

​    ​Iggy Azalea គឺជា​សមាជិក​ក្រុម​កាត់សេចក្តី​ថ្មី​បំផុត​នៃ​កម្មវិធី​លំដាប់​ពិភពលោក X-Factor ប្រទេស​អូស្ត្រាលី​។

​    ​តារាចម្រៀង​រ៉ែ​ប​សញ្ជាតិ​អូស្ត្រាលី​រូបនេះ​នឹង​មក​ជំនួស​តំណែង Danii Minogue ហើយ​សារភាពថា​នាង​មិន​ប្រាកដ​នោះទេ​ថា​តើ​នាង​គួរតែ​ទទួលយក​តំណែង​ថ្មី​នេះ​ឬក៏​អត់​។​

​    ​ក្រោយពី​ការសម្តែង​ក្នុង​កម្មវិធី Good Morning America Summer Concert របស់​នាង​កាលពីពេល​ថ្មីៗ​នេះ តារា​វ័យ ២៦​ឆ្នាំ​រូបនេះ​បាន​និយាយប្រាប់​ទៅកាន់​កាសែត Daily Telegraphy ថា "​ខ្ញុំ​ពិតជា​មិនដែល​ស្រមៃ​ថា​ខ្លួនឯង​ជា​អ្នក​កាត់សេចក្តី​នៅលើ​កម្មវិធី​ទូរទស្សន៍​ណាមួយ​ឡើយ ប៉ុន្តែ​ខ្ញុំ​គិតថា​ជាការ​ពិត​រឿង​មួយ​នេះ​អាចជា​រឿង​ល្អ​មួយ​សម្រាប់​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​និយាយថា​យល់ព្រម​ទទួលយក​តំណែង​នេះហើយ​"៕

 

adverise with khmeread
ប្រភព៖ IBT

មតិយោបល់