adverise with khmeread E47e66c9 db8b 45cf aabf 2f928fa0f41d

យុវជន​ម្នាក់​សង្ស័យ​ញៀន​ថ្នាំ​ចងក​សម្លាប់ខ្លួន​

    ស្ទឹងត្រែង ៖ យុវជន​ម្នា​ក់បាន​ចងក​សម្លាប់ខ្លួន​ក្នុងផ្ទះ​របស់ខ្លួន​ឯង​ដោយ​មិនដឹង​មូលហេតុ ប៉ុន្តែ​បាន​បន្សល់​សារ​មាន​អត្ថន័យ​ថា​"​ប្រាប់​ម៉ាក់​ផង ថា​អូន​ជា​កូន​អក​ត្ត​ញ្ញ​លា​ហើយ​អ្នកជា​ទីស្រលាញ់​"។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែង​ជា​៣​ទៀបភ្លឺ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៦​ ក្នុងភូមិ​ក​ញ្ចា​ញ ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ថោង វ៉ាន់​នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ​។ ​ក្រោយពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បានបញ្ជាក់​ថា​ជនរងគ្រោះ​បានធ្វើ​អត្តឃាត​ដោយ​យក​ខ្សែរ​អង្រឹង​មក​ចង ក សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។​

    មុនពេល​ធ្វ​អត្តឃាត ជនរងគ្រោះ​បាន​ផ្ញើ​សារ​មួយ​ទៅ​សាច់​ញា​ត្តិ ដោយ​ក្នុង​សារ​នោះបាន​សរសេ​ថា​ "​ប្រាប់​ម៉ាក់​ផង ថា​អូន​ជា​កូន​អក​ត្ត​ញ្ញូ​លា​ហើយ​អ្នកជា​ទីស្រលាញ់​"។​

    ជុំវិញ​ករណី​ខាងលើនេះ ប្អូនប្រុស​របស់​ជនរ​ង​គ្រោះ​បាន​ប្រាប់ឱ្យដឹង​បន្ថែមថា បងប្រុស​របស់ខ្លួន​ជាម​នុស្ស​ប្រើប្រាស់​ថ្នាំញៀន​។ ​បច្ចុប្បន្ន សព​ជនរងគ្រោះ​ត្រូវ​សាច់​ញា​ត្តិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចរាល់​ហើយ​៕

adverise with khmeread

មតិយោបល់