adverise with khmeread 8eac4821 1675 4455 a876 a2871c863c84

ចោរលួច​ខោ​ខូវប៊យ​កូនក្មេង​អស់​ជាង​៧​ពាន់​ខោ​

    ភ្នំពេញ ៖ ខោ​ខូវប៊យ​កូនក្មេង​ជាង​៧​ពាន់​ខោ​ត្រូវបាន​ចោរលួច​ពី​ក្នុង​រោងចក្រ យីហោ​"​ម៉​ល​នី​ក្ល​រី​២ "​ស្ថិតនៅ​ផ្លូវលំ​ភូមិ -​សង្កាត់​ត្រពាំង​ក្រសាំង  ខណ្ឌ​ពោធិ៍​សែន​ជ័យ​តាំងពី​ថ្ងៃទី​១០​មិថុនា​មកម្ល៉េះ តែ​លោក​ប្រធាន​រដ្ឋបាល​រោងចក្រ​ទើបនឹង​ដាក់ពាក្យ​បណ្តឹង នា​ថ្ងៃទី​១២​មិថុនា​ម្សិលមិញ។ 

    កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង បានទទួល​ពាក្យបណ្តឹង​ពី​ប្រធាន​រដ្ឋបាល​រោងចក្រ ឈ្មោះ សាំង ឡុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ប្រធាន​រដ្ឋបាល​រោងចក្រ ផ្ទះ​លេខ​១៣៥H ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ នា​វេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃ​១២ មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​រោងចក្រ​យីហោ​"​ម៉​ល​នី​ក្ល​រី​២ " ស្ថិតនៅ​ផ្លូវលំ​ភូមិ -​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។
 
    ក្នុងករណីនេះ កើតឡើង​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​២៤ និង​០០​នាទី នៅ​ចំណុច​ខាងលើ​ដែលមាន​បក្ខពួក​ចំនួន ១០​នាក់​ធ្វើ​សកម្មភាព​រួច​គេចខ្លួនបាត់​។ សម្ភារៈ​បាត់បង់ ខោ​ខូវប៊យ កូនក្មេង​ចំនួន ៧០៦៩​។ សម្ភារៈ​បន្សល់ទុក កា​រ៉ុង​ចំនួន​៥៦ ស្បែកជើង​០១​គូ ឈើមូល​ចំនួន​០២​ដើម​, សោ​ខូច​០១​។ 

    ដើមបណ្តឹង​បានឱ្យដឹងថា មុនពេល​កើតហេតុ សភាពការណ៍​ក្នុង​បរិវេណ​រោងចក្រ​មាន​ភាពស្ងាត់ជ្រងំ ហើយ​សន្តិ​យាម​សុខ​នៅ​ផ្នែក​ខាងមុខ រហូតដល់​ម៉ោង​កើត ហេតុ​ខាងលើ សន្តិសុខ​បាន​ដើរ​ទៅដល់​កន្លែងកើតហេតុ ស្រាប់តែ​ឃើញ​មានការ​គាស់​ទម្លុះ​​ទម្លាយ​ក៏​ប្រញាប់​រាយ​កាណ៍ មកកាន់​ប្រធាន​រដ្ឋបាល ឱ្យ​បានដឹង​រហូតមក​ដល់​ថ្ងៃ​ដូចខាងលើ ទើប​ប្រធាន​រដ្ឋបាល​មក​ដាក់ពាក្យ​បណ្តឹង​តែម្តង៕​

adverise with khmeread

មតិយោបល់