adverise with khmeread C5e8cb75 5c7b 4643 83ec e77a6176a251

ដកហូត​សារធាតុ​ញៀន​ចំនួន​៥៩​កញ្ចប់​ពី​ក្មេងប្រុស​ម្នាក់​

    ភ្នំពេញ ៖ ក្មេង​អាយុ​១២​ឆ្នាំ​ម្នា​ក់បាន​ឈរ​លក់​សារធាតុ​ញៀន នៅ​ម្ដុំ​រោងចក្រ​ឆ្នាំង​ផ្លូវ​រទេះភ្លើង ត្រូវបាន​កម្លាំង​ប៉ូលិស​ល្បាត​ក្នុង​មូលដ្ឋាន​ឃាត់ខ្លួន​និង​ដកហូត​សារធាតុ​ញៀន​បាន​ចំនួន​៥៩​កញ្ចប់​កាល​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​រទេះភ្លើង ក្រុម​១០៩ ភូមិ​២៣ ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​

    ប៉ូលិស​និយាយថា ក្មេងប្រុស​ខាងលើ​ឈ្មោះ សាំ ម៉ា​រ៉ា ភេទ​ប្រុស អាយុ​១២​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ នៅក្បែរ​របង​សាលា​តិច​ណូ ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ដំបូង​ក្មេងប្រុស​ម្នាក់នេះ​កំពុង​ឈរ​ស្ពាយ​ថង់​ដាក់​សារធាតុ​ញៀន​ត្រៀម​លក់ កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​សង្កាត់​បឹងកក់​២ ឃើញ​មាន​លក្ខណៈ​សង្ស័យ ក៏​ឃាត់ខ្លួន​ឆែក ឃើញ​មាន​សារធាតុ​ញៀន​ចំនួន​៥៩​កញ្ចប់​ក៏​នាំមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក​ដើម្បី​សួរនាំ​រក​មេខ្លោងប​ន្ត​ទៀត។​

    យោងតាម​សម្ដី​របស់​ក្មេងប្រុស​សាំ​ម៉ា​រ៉ា បានឱ្យដឹងថា រាល់ថ្ងៃ​រូប​ខ្លួន​បាន​ដើរ​លក់​ផ្កា​តាម​ភ្លើងស្តុប តែ​បានជា​រូប​ខ្លួន​មក​លក់​សារធាតុ​ញៀន​នេះ​គឺ​គេ​ឱ្យ​ដើរ​លក់ ហើយ​គេ​ឱ្យ​ក្នុង​១​ថ្ងៃ​៣​ម៉ឺន​រៀល​។ រូប​ខ្លួន​ទើបតែ​ដើរ​លក់បាន​ចំនួន​៣​ថ្ងៃ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ នេះ​ត្រូវបាន​កម្លាំង​ប៉ូលិស​ឃាត់ខ្លួន​តែម្ដង​។​

    បច្ចុប្បន្ន​យុវជន​សង្ស័យ​និង​វត្ថុតាង​ត្រូវ​កម្លាំង​ប៉ូលិស​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់