adverise with khmeread Cry translator decodes babies 1

កម្មវិធី​ចំនួន ៦ ដែល​អ្នក​ម្ដាយ​ថ្មីថ្មោង​ត្រូវតែមាន​

​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​នៃ​ការចាប់​កំណើត​រហូតដល់​ក្លាយជា​អ្នក​ម្ដាយ​គេ អ្នក​ជួនកាល​អាច​នឹង​មិនសូវ​ដឹង​ច្បាស់​ទេ​អំពី​របៀប​មើលថែ​ទារក​នៅពេលដែល​គេ​យំ​។ ពេលខ្លះ​អ្នក​ម្ដាយ​និង​លោកឪពុក​ថ្មីថ្មោង​ក៏​មិនដឹង​ដែរ​ពី​រឿង​មើល​ថែកូន​ខ្លួន​ដូចជា​ពេលណា​ដែល​កូន​ខ្លួន​ត្រូវ​បំបៅ​, ដាក់​ឲ្យ​គេង​, ពេលដែល​ប​ង្ទូ​របង់​។ មានពេលខ្លះ​បច្ចេកវិទ្យា​ក៏​អាចជួយ​សម្រួល​ដល់​ការងារ​ទាំង​នោះដែរ​។ ដូច្នេះ​អ្នក​ម្ដាយ​គ្រប់រូប​គួរ​ណាស់​តែមាន​កម្មវិធី​ទាំង​ប្រាំមួយ​ដូចតទៅ​៖

១. White Noise Baby
​កម្មវិធី​នេះ​ជួយ​បំពេរ​កូន​អ្នក​ឲ្យ​គេង​លក់​ដោយ​សំឡេង​រណ្តំ ហើយ​សំឡេង​នោះ​មាន​រយៈ​វែង​ក៏​អាចធ្វើ​ឲ្យ​វា​លេង​សារ​ឡើងវិញ​ដដែល​បានដែរ​។ កម្មវិធី​នេះ​មាន​នៅលើ Itune និង Google Play​។​

២. Today's Parent My Family
​ចំពោះ​កម្មវិធី​នេះ​នឹង​បង្ហាញ​អ្នក​ពី​ការមើល​ថែកូន​របស់​អ្នក​ដូចជា​សុខភាព​, ធ្វើ​ឲ្យ​ក្មេង​រីករាយ​, រូបមន្ត​ធ្វើ​ម្ហូប​, ការវិវឌ្ឍ​ន៍​របស់​កុមារ ។​ល​។ កម្មវិធី​នេះ​មាន​នៅលើ Itune និង Google Play​។

៣. WebMD Baby
​កម្មវិធី​នេះ​ត្រូវបាន​ផ្ដល់​ព័ត​មាន​សុខភាព​ពី​វេជ្ជបណ្ឌិត ដែល​បង្ហាញ​អ្នក​នូវ​របៀប​មើលថែ​កូន​អ្នក​ដែល​ទើបនឹង​កើត​, របៀប​មើល​អា​ការៈកូន​ឈឺ និង​របៀប​ជាច្រើន​ទៀត​។ កម្មវិធី​នេះ​មាន​នៅលើ Itune និង Google Play​។​

៤. Milk Maid
​កម្មវិធី​នេះ​បង្រៀន​អ្នក​ឲ្យ​ចេះ​គណនា​នៃ​បរិមាណ​ទឹកដោះ​ដែល​ត្រូវ​បំបៅ រៀបចំ​ពេលដែល​ត្រូវ​បំបៅ ក៏ដូចជា​រៀបចំ​កំប៉ុង​ទឹក​ដែល​ត្រូវ​រៀបចំ​ទុក​ផងដែរ​។ កម្មវិធី​នេះ​មាន​ឲ្យ​ប្រើប្រាស់​តែ​លើ iOS ប៉ុណ្ណោះ​។​

៥. Total Baby
​កម្មវិធី​នេះ​ជា​កម្ម​វិធិ​រៀបចំ​កាលវិភាគ សម្រាប់​រៀបចំ​ទុកដាក់​កូន​អ្នក​ឲ្យ​គេង​, ងូតទឹក​, ពេល​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជាដើម​។ មាន​ឲ្យ​ប្រើប្រាស់​នៅលើ ios​។​

៦. Qwiki
​កម្មវិធី​សម្រាប់​ចងក្រង​អនុស្សាវរីយ៍ នៅពេលដែល​កូន​អ្នក​ទើបនឹង​កើត​។ មាន​នៅលើ ios ។​

adverise with khmeread

មតិយោបល់