adverise with khmeread 74bb7fad 1846 40a8 bb0c 7561ef707c6d

ឃាតករ​ដែល​សម្លាប់​ប្អូនបង្កើត​ខ្លួនឯង​ទម្លាក់ចោល​ក្រោម​ស្ពាន​ត្រូវបាន​ចាប់ខ្លួន​

    បន្ទាយមានជ័យ ៖ ឃាតករ​ដែល​សម្លាប់​ប្អូនបង្កើត​ខ្លួនឯង​ហើយ​រត់គេច​នាពេល​កន្លងទៅ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនបាន​ហើយ​នា​ព្រឹក​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៦​នេះ​នៅ​សមុទ្ទ​បាកាន​ប្រទេស​ថៃ  ហើយ​នាំមក​កម្ពុ​ជានា​ល្ងាច​នេះ។​

    លោក សិទ្ធិ ឡោះ ស្នងការរង​ប៉ូលិស​ខេត្តបន្ទាយមានជ័យ​ដែល​ដឹកនាំ​ការចាប់ខ្លួន​នេះ​​បានឱ្យ​ថា កាលពី​ថ្ងៃទី​០៨​ ខែឧសភា ​ឆ្នាំ​២០១៦ ​នៅវេលា​ម៉ោង​៦​ និង​៣០​នាទី​ល្ងាច​ឃាតករ​ឈ្មោះ ប៊ី ឡុង អាយុប្រមាណ​ជាង​៣០​ឆ្នាំ​បានសម្លាប់​ប្អូនថ្លៃ​ប្រុស​ខ្លួនឯង​ដោយ​កាប់​នឹង​កាំបិត​សាំ​ម៉ូ​រ៉ៃ​ពីក្រោយ​ចំ​កញ្ចឹងក​ហើយ​ទម្លាក់ចោល​ក្រោម​ស្ពាន​ទឹកថ្លា​ផ្នែក​ខាងកើត​ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​និង​ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។​

    ក្រោម​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​និង​ចង្អុលបង្ហាញ​ពី​លោក​ អាត់ ខែម ស្នងការ​ប៉ូលិស​ខេត្ត សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ហើយ​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ឃាតករ​ខាងលើ​ម្តង​រួចមកហើយ តែ​ការធ្វេសប្រហែស​ក៏បាន​ធ្វើឱ្យ​ជនដៃដល់​ដោះ​ខ្នោះជើង​រត់គេចខ្លួន​ចេញពី​ស្នងការ​ខេត្ត​រហូត​ចូលទៅ​ធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ​។​

    ជនដៃដល់​ជា​ឃាតករ​អាច​នឹង​បញ្ជូន​មកដល់​ខេត្តបន្ទាយមានជ័យ​នៅ​ល្ងាច​ថ្ងៃទី​១៣​មិថុនា​នេះ ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់