adverise with khmeread 13460899 10209763453588681 2109243352 o

ទស្សនាសិស្បៈគូរគំនូរដោយផ្ទាល់របស់វិចិត្រករខ្មែរនៅខេត្តសៀមរាប

​    ​គំនូរ​គឺជា​សិល្បៈ​មួយ​ដែល​មិនអាច​កាត់​ស្មាន​បាន និង​ទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ជាតិ និង​អន្តរជាតិ​។ ដូចនេះហើយ SESSIONS @ Red Fox និង​ល្ខោន​សៀ​កម្ពុជា ហ្វារ (PHARE, The Cambodian Circus) បាន​នាំមក​នូវ​ការសំដែង​គូរគំនូរ​ផ្ទាល់​តាម​ដង​វិថី​មួយ​ក្នុង​ក្រុង​សៀមរាប (Live Painting Event) ដោយមាន​ការចូលរួម​ពី​វិចិត្រករ​ជំនាញៗ រួមមាន លោក​រឿន សុខុម  លោក​សិន រ​ទ្ធី លោក​ឡុង កុសល លោក​ពិន រូបី​ត និង​លោក​នៅ ជានិច្ច​។ ដោយ​ពួកគាត់​មាន​ដើមកំណើត​ពី​ខេត្តបាត់ដំបង​។​

​    ​វិចិត្រករ​ដ៏​ល្បី​មួយរូប​បាន​និយាយថា “​ខ្ញុំ​មាន​ក្តី​សុបិន​ក្នុងការ​គូរគំនូរ ហើយ​ខ្ញុំ​ក៏​គូរ​នូវ​អ្វី​ដែលជា​ក្តី​សុបិន​របស់ខ្ញុំ​” នេះ​ជាស​ម្តី​របស់ Vincent Van Gogh

​    ​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​វិចិត្រករ​ខ្មែរ​បង្ហាញ​ពី​សមត្ថភាព និង​ចំណេះដឹង​។ ព្រឹត្តិការ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៧ ខែមិថុនា ចាប់ពី​ម៉ោង ៥: ០០  ល្ងាច រហូតដល់​ម៉ោង ៧: ០០ នាទី​យប់ នៅ​ហាង​កាហ្វេ The Little Red Fox Espresso  ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​កណ្តាល ក្រុង​សៀមរាប​។ យើង​ទទួល​ការស្វាគមន៍​រាល់​បទសម្ភាសន៍​ទៅកាន់​វិចិត្រករ និង​អញ្ជើញ​ស្វាគមន៍​រាល់​ការ​ផ្តិត​យក​រូបភាព និង​វីដេអូ​។​

​    ​គ្រប់​គំនូរ​របស់​វិចិត្រករ​ទាំងអស់ នឹងត្រូវ​ដាក់លក់​ក្រោយពី​ការបង្ហាញ ហើយ​ប្រាក់ចំណេញ​ទទួលបាន​ពី​កម្មវិធី​នេះ​នឹងត្រូវ​ផ្តល់ជូន​ក្រុម​សិល្បៈករ​។​

​    សូម​អញ្ជើញ​ចូលរួម​ទាំងអស់គ្នា ដើម្បី​លើកស្ទួយ​សិល្បៈ​ខ្មែរ ក៏ដូចជា​លើកទឹកចិត្ត​ដល់​វិចិត្រករ​ខ្មែរ​ផងដែរ​។​

​    ​សូម​ចូលទៅ​កាន់ https://www.facebook.com/events/1741074729472496/

 

adverise with khmeread

មតិយោបល់