adverise with khmeread 45b2d7c0 0e0f 4655 885e ea20e3c8008c

ចាប់​ជនជាតិ​ចិន និង​ខ្មែរ​២៧​នាក់ សង្ស័យ​គំហែង​យកប្រាក់​តាម Internet

    ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​២៧​នាក់ ក្នុងនោះ​មាន​ជនជាតិខ្មែរ​ម្នាក់ និង​ជនជាតិ​ចិន​២៦​នាក់ មាន​ស្រី៦​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​វីឡា​លេខ​o៤ ផ្លូវ​១៩៩២ ក្រុម​៧ ភូមិ​-​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ ចំណែក​នៅផ្ទះ​លេខ​៥៣​អា​ផ្លូវ​លេខ​៤៣០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ពុំមាន​មនុស្ស​ឡើយ បន្ទាប់ពី​ធ្វើការ​ឆែកឆេរ។​

3,

    ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន​សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ និង​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​កម្លាំង​បាន​ទៅ​ឡោមព័ទ្ធ​ចាប់​ជនជាតិ​
​ចិន​នៅ​ខណ្ឌចំការមន ពុំមាន​មនុស្ស  ទើប​ឈានដល់​មក​បង្ក្រាប​នៅ​ខណ្ឌ​សែន​សុខ​បន្ត ដោយ​ក្រុម​ជនសង្ស័យ​អាចពាក់ព័ន្ធ​ទៅនឹង​បទល្មើស​គំហែង​យកតាម ​Internet ទៅលើ​ជនជាតិ​ចិន ដោយ​យក​ទឹកដី​កម្ពុជា​ធ្វើជា​ទីតាំង​លាក់ខ្លួន​។​

    ប៉ុន្តែ​តាមរយៈ​ការស៊ើបអង្កេត​តាមដាន​ទើប​ឈានដល់​កម្លាំង​សមត្ថកិច្ច​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បង្ក្រាប​ចាប់បាន​ចំនួន​២៧​នាក់ ដើម្បី​យកមក​ទៅធ្វើ​ការសាកសួរ​តាម​នីតិវិធី អាច​មិនត្រូវ​បញ្ជូន​ទៅកាន់​សាលាដំបូង ឬក៏​បណ្តេញ​ចេញពី​កម្ពុជា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់