De63eaf4 840a 4dd6 9093 b06cfed4e893

ប្រជាពលរដ្ឋ​រើស​បាន​គ្រាប់​AK៤៧​មួយ​កេះ​ទៅ​ប្រគល់ជូន​ប៉ូលិស​

    បន្ទាយមានជ័យ ៖ គ្រាប់កាំភ្លើង​អាកា​៤៧ ចំនួន​មួយ​កេស​ដែក​ត្រូវបាន​ប្រជាពលរដ្ឋ​ម្នាក់​យកទៅ​ប្រគល់ជូន​ដល់​មេ​ប៉ុស្តិ៍​ប៉ូលិស​ព្រំដែន  ខណៈ​ប្រទះឃើញ​គេ​ប្លុង​ចោល​ក្នុង​ចំការ​របស់ខ្លួន​ហើយ​រើស​កាលពី​រសៀល​ថ្ងៃទី​១២ ​ខែមិថុនា ​ឆ្នាំ​២០១៦ ម្ស៉ិ​ល​ម៉ិ​ញ​នេះ​។​

    លោក​មេ​ប៉ុស្តិ​ក្រឡ​ចាស់​បាន ឱ្យដឹងថាគ្រាប់​អាកា​៤៧​ចំនួន​មួយ​កេស​ស្មើនឹង​៥៥០​គ្រាប់​ត្រូវបាន​លោកស្រី ឃឹម ស្រី​ប៉ុន អាយុ​35​ឆ្នាំ រស់នៅ​ភូមិ​ថ្ម​រមៀល​ខាងកើត ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ ​យកមក​ប្រគល់ឱ្យ​លោក​មេភូមិ​បន្ទាប់ពី​គាត់​បាន​ទៅ​ភ្ជូ​រ​ដី​ដាំដំឡូង​ម៉ី​ហើយ​បាន​ប្រទះឃើញ​។​

    បន្ទាប់មក​លោក​មេភូមិ​ក៏​ បាន​យកមក​ប្រគល់​ឱ្យ​លោក​ជា​នាយប៉ុស្ដិ៍​នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែមិថុនា​នេះ​ ដើម្បី​រក្សាទុក ​និង​ប្រើប្រាស់​តាម​ជំនាញ។​

    លោក ព្រាប ធា​រិ​ទ្ធ មេ​ប៉ុស្តិ​ក្រឡ​ចាស់​បានឱ្យដឹងថា គ្រាប់​អាកា​៤៧ នេះ​នៅ​មានគុណ​ភាពល្អ​៩០​ភាគរយ​អាច​ប្រើប្រាស់​បាន​។​ គ្រាប់​នេះ​គឺ​ត្រូវបាន​កប់​ទុក​កាលពី​សម័យ​សង្គ្រាម​ព្រោះ​តំបន់​នេះ​ជា​តំបន់​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ក្តៅគគុក​តែ​ក្រោយ​សុខសន្តិភាព​ក៏​កប់​ចោល​ហើយ​ដកទ័ព​ដកចេញ​ទៅ៕

អ្នកនឹងចូលចិត្ត

មតិយោបល់