adverise with khmeread 9e4af78b e126 4a88 b50c 9bf565ab1d3f

ប៉ូលិស​ចាប់​ឈើ​ក្រញូង​ទាហាន​ដឹង​ទៅ​ស្រុក​យួន​

    ត្បូងឃ្មុំ ៖ រថយន្ត​ចំនួន​៣​គ្រឿង ដែល​២​គ្រឿង​ជា​រថយន្តយោធា របស់​អង្គភាព​កងពល​ដឹកជញ្ជូន​លេខ​៩៩ និង​មួយគ្រឿង​ទៀត ជា​រថយន្ត​សា​រ៉ែ​ន​យោធា ត្រូវបាន​កម្លាំង​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ ចាប់​ឃាត់​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦​នេះ ពេល​កំពុង​ដឹកជញ្ជូន​ឈើប្រណិត​ប្រភេទ​ឈើ​ក្រញូង។​

    លោក ម៉ៅ ពៅ ស្នងការ​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ និយាយថា ក្រោយ​ទទួលបាន​ព័ត៌មាន ពី​សកម្មភាព​ដឹកឈើ​ទាំងនេះ កម្លាំង​ប៉ូលិស​ជំនាញ សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ បាន​ចុះទៅ​ស្ទាក់ និង​ឃាត់​រថយន្ត​ទាំង​៣​គ្រឿង សុទ្ធតែ​រថយន្ត​របស់​យោធា​តែម្តង​។​

    លោកស្នងការ​បានបញ្ជាក់​ថា រថយន្ត​ទាំង​៣​គ្រឿង​នេះ ត្រូវបាន​រកឃើញថា បាន​ដឹកឈើ​ជាច្រើន​ម៉ែត្រគូប ជា​ប្រភេទ​ឈើ​ក្រញូង ប្រុង​នាំទៅ​កាន់​ស្រុក​យួន។​

    បើទោះបីជា​មានការ ទប់ ស្កាត់​ទ្រង់ទ្រាយ​ធំ លើ​សកម្មភាព​ដឹកជញ្ជូន នឹង​នាំចេញ​ឈើប្រណិត​ក៏ដោយ តែ​ការ​លួចដឹកជញ្ជូន​ទាំងនេះ ត្រូវបាន​គេ​មើលឃើញ ថា នៅតែ​កើតមាន​ឡើងជា​បន្តបន្ទាប់​ដោយ មានការ​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​កងកម្លាំងប្រដាបអាវុធ​មួយចំនួន​៕

adverise with khmeread

មតិយោបល់