adverise with khmeread 883fba4c e302 452b a11f be7d3ae39c80   copy

លួច​ម៉ូតូ​បាន​ហើយ​គេច​មិន​រួច​ពី​ខ្នោះ​

    តាកែវ ​៖ ប៉ូលិស​ស្រុក​សំរោង ខេត្តតាកែវ បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​លួច​ម៉ូតូ​ម្នាក់​រួម​ និង​វត្ថុតាង​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ម៉ូតូ​កាលពី​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​សាកសួរ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ជា រតនៈ ហៅ​រ័ត្ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្វាវ​ខាងត្បូង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ តាកែវ 1k 2506 ដែលជា​កម្ម​សិទ្ធ​របស់​លោក សែម ស្រស់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ពេ​ជដ​ង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ​។​

    យោងតាម​សម្តី​របស់​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​មែន ហើយ​ជិះ​មិនបាន​មួយថ្ងៃ​ផង​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ក្រោយពី​សមត្ថកិច្ច​ស្រុក​សំរោង​ចាប់ខ្លួន​ និង​បានទទួល​ចម្លើយសារភាព​រួចមក​ក៏ បាន​បញ្ជូន​ខ្លួន​ភ្លាម​មក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់