adverise with khmeread C6471000 66dc 4bae a253 4d19fa5b39d9   copy

បួន​រឿង​បញ្ចាំង​តែមួយ​រោង​

     ដោយសារតែ​អត្ថបទ​ខ្លីៗ ហើយ​យប់​ផង ខ្មែរ​រីដ​បាន​សង្ខេប​ព័ត៌មាន​៤​រឿង​ផ្សេងគ្នា​ចូលគ្នា​តែមួយ ដែល​រៀប​តាម​លំដាប់​លេខ​រៀង ដូចខាងក្រោម  ៖

    ១-​បាត់ដំបង ៖ បរុស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១២​មិថុនា​ឆ្នាំ​២០១៦​ពីបទ​ស្រវឹងស្រា​បង្ក​ហិង្សា​ដោយ​ចេតនា​វាយ​ស្ត្រី​ជនជាតិ​អូស្ត្រាលី​របួស​។​

    ប៉ូលិស​និយាយថា​ថ្ងែ​ទី០៨ ខែ​មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង២២​នៅ​ចំណុច​ក្រុម​០១ ភូមិ​រំចេក​០១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ មាន​ករណី​ហិង្សា​ដោយ​ចេតនា​បង្កដោយ​ឈ្មោះ ​ញ៉ា​ន ចំរើន ​ភេទ​ប្រុស ​អាយុ២២ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ៤២ ក្រុមទី០២ ភូមិ​រំចេក​២ សង្កាត់​រត​នៈ​ ក្រុង​បាត់ដំបង ​បាន​ប្រើ​អំពើហិង្សា ​ដោយ​ចេតនា​វាយ​ឈ្មោះ​ ដាយ អេ​ន​ណាថ​ម​សាន ​ភេទ​ស្រី​ អាយុ៥៩ឆ្នាំ​ជា​ជនជាតិ​អូស្ត្រាលី ស្នាក់​ផ្ទះជួល​នៅ​ក្រុម​០១ ​ភូមិ​រំចេក​១ ​សង្កាត់​រតនៈ ​ក្រុង​បាត់ដំបង បណ្ដាលឱ្យ​រងរបួស​។ ​មូលហេតុ​ស្រវឹងស្រា ​ក្នុង​ករណីនេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០១៦​ចាត់ការ​តាមច្បាប់។​

    ២-​ព្រៃវែង ៖ ថ្ងៃទី​១២ ខែមិ​ថុនា​ ឆ្នាំ​២០១៦ ​ម៉ោង​២១ និង​៣០​នាទី​នៅ​ភូមិ​បឹង​កំពត​ ឃុំ​បន្ទាយ​​ចក្រី ស្រុក​ព្រះស្តេច មានកម្ម​វិធី​ការ​ថ្ងៃ​ចូល​រោង​មាន​ចាក់ធុងបាស់​រាំ​នៅផ្ទះ​ឈ្មោះ ​ប៉ា ណុ​យ​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ក៏មានទំនាស​ហិង្សា រវាង​ភ្ញៀវ​ខាង​ស្រី​និង​ខាង​ប្រុស​បណ្តាលឱ្យ​របួស​ទាំងសងខាង​មានឈ្មោះ​ដូចខាងក្រោម​៖

    ភាគី​ខាង​កូនស្រីរ​បួ​ស២​នាក់​១-​ឈ្មោះ​ និ​ត ណាន​ ភេទ​ប្រុស ​អាយុ៣១​ឆ្នាំ ​របួស២កន្លែង ចំក្បាល១​កន្លែង​កំភួនដៃ​ឆ្វេង​ ២​កន្លែង​ភូមិ​បឹង​កំពត​ ឃុំ​បន្ទាយ​ចក្រី ​និង២-​ឈ្មោះ​ គង់ ​សុភ​ក្តី ​ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ​ ភូមិ​ប្រោះស្វា​ ឃុំ​បន្ទាយ​ចក្រី​របួស​ក្បាល​១​កន្លែង។​

    ភាគី​ខាង​កូនប្រុស​របួស២​នាក់​១-​ឈ្មោះ ​រើ​ន ​ឆាង ​ភេទ​ប្រុស ​អាយុ១៧ឆ្នាំ ​របួស​៥​កន្លែង​ក្រវ៉ាត់​ចង្កេះ​ស្មា​និង​ក្បាល​(​របួសធ្ងន់​)​ និង​2-​ឈ្មោះ​ ភាន់​ផាន់ ​ភេទ​ប្រុស ​អាយុ​១៧ឆ្នាំ​របួស​១កន្លែង​ចំ​ចិញ្ចើម​ អ្នក​ទាំង​២ នៅភូមិ​អន្ទ្រាក ​ឃុំ​ព្រះស្តេច​ ស្រុក​ព្រះស្តេច​។

    ប​ច្ចុ​ប្បន្ន​ភាគី​ទាំងសងខាង​បញ្ជូន​មណ្ឌល​សុខភាព​ឃុំ​បន្ទាយ​ចក្រី​រីឯ​ឈ្មោះ​ រើ​ន ​ឆាង​ បញ្ជូនទៅ​ពេទ្យ​វៀតណាម​។ ចំណែក​ប៉ូលិស​កំពុង​ស្រាវជ្រាវ​បន្ត។​

    ៣-​តាកែវ ៖ នៅ​ថ្ងៃទី​១២ ខែ​មិថុនា ​ឆ្នាំ​២០១៦​ នៅវេលា​ម៉ោង​២១ ​និង​៣០​នាទី​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ទ្រាំង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ ព្រហ្មទណ្ឌ​ក្រុង​ដូន​កែវ ចាប់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ នាង នី ហៅ​ម៉ូក ​ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ធន់​មន់​ឃុំ​បារាយណ៍ ក្រុង​ដូន​កែវ សព្វថ្ងៃ​រស់នៅ​ភូមិ​ព្រៃ​ទូក​ឃុំ​អង្កាញ់ ស្រុក​ទ្រាំង តាកែវ​មុខរបរ​ធ្វើស្រែ​។​

    ការចាប់ខ្លួន​យោង តាម​ដីកា​លេខ​៣០.២០១៥.​ចុះ​ថ្ងៃទី​០២.៦.២០១៥​ចេញ​ដោយ​លោក​ ជា សុខ​ច​ន្ទ័​ដេ​តង ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលាដំបូង​ខេត្តតាកែវ  ពីបទ​ឃាតកម្ម ប្រ​ព្រិ​ត្ត​នៅ​ភូមិ​ព្រៃ​ទូកឃុំអង្កា​ញ់ស្រុក​ទ្រាំង​ខេត្តតាកែវ​កាលពី​ថ្ងៃទី​១៧​ មេសា​ ឆ្នាំ​២០១៣​។
 


    ៤-​ក្រចេះ ៖ នៅ​ថ្ងៃទី១២ ខែ​មិថុនា ​ឆ្នាំ​២០១៦ តាម​បញ្ជា​របស់លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនជាតិ​យួន​ម្នាក់​ឈ្មោះ យឿ​ង ហ៊ឹង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូ៦A ឃុំ​ឡុ​ក​ទិន ស្រុក​ឡុ​ក​និ​ញ ខេត្ត​ប៊ិន​ភឿ​ក ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត កាលពី​ថ្ងៃទី​២៩ ខែកុម្ភៈ​ ឆ្នាំ​2016 នៅ​ស្រុក​ស្នួល ខេត្តក្រចេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់