adverise with khmeread C16227d8 e976 4fca 9be0 3081bb160a01

លិច​ទូក​ផ្ទុក​ដែក​៣០០​តោន​ក្នុង​ទន្លេ​បាត់​ខ្លួន​មនុស្ស​២​នាក់​

    កណ្តាល ៖ មាន​ករណី​លិច​ទូក​ដឹក​ដែក​ទម្ងន់៣០០​តោន និង​លិច​បាត់​មនុស្ស​២​នាក់ (​ស្រ្តីម្នាក់ជា​ម៉ែ​អាយុ​២៨​ឆ្នាំ និង​កូនប្រុស​អាយុ​២​ឆ្នាំ​)​កាលពី​ថ្ងៃទី​១៣​ មិថុនា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៣​ទៀបភ្លឺ នៅ​ចំណុច​កំពង់ផែ​ដែក​ឈ្មោះ ​យូ លឹម ស្ថិតនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តា។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ចំនួន​០៨​នាក់ (​ប្រុស​០៧​នាក់​ស្រី​០១​នាក់) បាត់​ខ្លួន​២​នាក់​ស្រី​០១​នាក់ គឺ​១.​ឈ្មោះ​ ចាំង ម៉ី​ថា​ន់ ​ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម​មាន​ទីលំនៅ​ប្រទេស​វៀតណាម​(​បាត់​ខ្លួន​)​ និង​២.​ឈ្មោះ ​ផាម ជី​ធិ​ន ភេទ​ប្រុស​ អាយុ​០២​ឆ្នាំ​ កូន​របស់​ឈ្មោះ​ ចាំង ម៉ី​ថា​ន់ ។​ សម្ភារៈ​បាត់បង់​ទូក​ដឹក​ដែក​០១​គ្រឿង ចំណុះ​៣០០​តោន។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​ខាងលើ​វេលា​ម៉ោង​១៩ ​និង​៣០​នាទី​ទូក​ដឹក​ដែក​០១​គ្រឿង​ចំណុះ​៣០០​តោន មកពី​ប្រទេស​វៀតណាម បាន​ចូល​ចត​ចំណុចកើតហេតុ​ខាងលើ។ លុះដល់​វេលា​ម៉ោង​កើតហេតុ​ស្រាប់តែ​ទឹកនាច​ទៅវិញ បណ្តាល​ឱ្យ​ទូក​ផ្អៀង លិចទៅ​ក្នុង​ទឹកទន្លេ បាត់​ខ្លួន​មនុស្ស​ចំនួន​០២​នាក់។​

    ក្នុងករណីនេះ​កម្លាំង​ប៉ូល​ស​សណ្តាប់ធ្នាប់​ចរាច​ណ៍ ស្រុក​កៀនស្វាយ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​ និង​ប៉ុស្តិ៍​រដ្ឋបាល​បន្ទាយដែក បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់