adverise with khmeread 80f98b98 5dfb 4493 93e9 a92adc9898e1

ខឹង​ម្តាយ​មិនឱ្យ​ជិះ​ម៉ូតូ​ដើរលេង​ចងក​សម្លាប់ខ្លួន​

    កណ្តាល ៖ មាន​ករណី​ក្មេងប្រុស​ម្នាក់​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​កើតឡើង​ថ្ងៃទី​១៣ ​មិថុនា ​ឆ្នាំ​២០១៦ ​ម៉ោង​០៦​នៅ​ចំណុច ខ្ពប​អូរកំភ្លៀញ ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ឈុំ  រតនៈ ភេទ​ប្រុស អាយុ១៧​ឆ្នាំ មុខ​របប កសិករ ទីលំនៅ ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។ ​វត្ថុតាង​ចាប់យក​ ៖ ​ក្រ​ម៉ា​ក្រឡា​ពណ៌ ក្រហម ស ចំនួន​០១ (​ក្រ​ម៉ា​ជនរងគ្រោះ​ចងក​)​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​នៅ​ថ្ងៃទី​១១ ​មិថុនា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង​១៥​ជនរងគ្រោះ​បាន​សុំ​ម៉ូ​តូ​ម្តាយ​ជិះ​ដើរលេង តែ​ម្តាយ​មិនឱ្យ​ម៉ូតូ​ទៅ​ជនរងគ្រោះ​ជិះ​ទេ។ ជនរងគ្រោះ​ក៏​ខឹង​ហ្នី​ង​ម្តាយ ប៉ុន្តែ​ជន​រង គ្រោះ មិន​និយាយ​អ្វី​ទេ។​

    លុះដល់​ថ្ងៃទី​១២ ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ជនរងគ្រោះ​បាន​ជិះកង់​ចេញពីផ្ទះ​បាត់​រហូតដល់​វេលា​ម៉ោ​១៥​រសៀល​ទើប​ត្រឡប់មកផ្ទះ​វិញ ហើយ​ដេក​លើ​អ​ង្រឺ​ង​ក្រោមផ្ទះ មិន​និយាយស្តី រហូតដល់​យប់​បាន​ឡើង​ដេក​លើផ្ទះ។​

    លុះ​ព្រឺ​ក​ឡើង​ថ្ងៃទី​១៣ ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង០៥ និង​៣០នាទី​ឈ្មោះ ផុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជា​អ្នកជិតខាង​បានមក​ប្រាប់​ម្តាយ​ជនរងគ្រោះ​ថា ឈ្មោះ​ ឈុំ រតនៈ ចងក នៅ​ចំណុចកើតហេតុ​ខាងលើ​ស្លាប់​បាត់ទៅហើយ ម្តាយ​ជនរងគ្រោះ ក៏​ទៅ​កន្លែងកើតហេតុ​ឃើញ​កូន​ចងក​ស្លាប់​បាត់ទៅហើយ។ ​មូលហេតុ ជនរងគ្រោះ​ខឹង​ម្តាយ​មិន​ឱ្យ​ម៉ូតូ​ជិះ បានជា​ទៅ​ចង​សម្លាប់ខ្លួន។​

    ករណីនេះ សមត្ថកិច្ច អាជ្ញាធរ មេភូមិ ពេទ្យ​ឃុំ គ្រួសារ​សព បាន​ពិនិត្យឃើញថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ អត្តឃាត​(​ចងក​)​ពិត ប្រាកដ​មែន​។ ក្រោយពេល​ពិនិត្យ​ចប់​បានប្រគល់​សា​សព​ជូន​ម្តាយ​ជនរងគ្រោះ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់