adverise with khmeread Mu

Man Utd អាច​ទទួលលទ្ធផល​ពី Stoke បានទេ​ល្ងាច​នេះ​?

English Premier League សប្តាហ៍​ទី ១៨
* Stoke(11) vs (5)ManUtd, 19:45 PM

​ការប្រកួត​បើកឆាក​ដំបូង​ក្នុង​សប្តាហ៍​នេះ​គឺជា​ការប្រកួត​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដោយ​ក្រុម​ម្ចាស់ផ្ទះ Stoke ទទួល​ស្វាគមន៍​ភ្ញៀវ Manchester United ។ ក្រុម​របស់លោក Mark Hughes បាន​ជាប់​កំណត់ត្រា​ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ការពារ​ល្អ​បំផុត​ដទៃទៀត ដោយ​របូត​គ្រាប់​បាល់​ត្រឹមតែ ១៦​គ្រាប់ ប៉ុណ្ណោះ​ក្នុងការ​ប្រកួត ១៧​លើក​កន្លងមក តែ​នៅឯ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​លោក​វិញ​មាន​ភាពទន់ខ្សោយ​ណាស់​ដោយ​ការប្រកួត​ក្នុង​លី​ក​កន្លងមក​ទើបតែ​អា​ចរក​គ្រាប់​បាល់​ត្រឹមតែ ១៤​គ្រាប់​ប៉ុណ្ណោះ ។ ខណៈដែល​កីឡាករ​សំខាន់ៗ​នៅ​តំបន់​លើ​ដូចជា កីឡាករ Senegalese Diouf, Shaqiri និង Aranautovic បាន​វិល​មកលេង​ជា​កីឡាករ​ជម្រើស​ដំបូង​ប្រហែលជា​អាចធ្វើ​ឲ្យ​គ្រូបង្វឹក​រូបនេះ​មាន​ទំនុកចិត្ត​ឡើងវិញ​ក្នុងការ​ប្រកួត​នា​ល្ងាច​នេះ ។​

​វា​អាចជា​បញ្ហា​ដ៏​ធំ​ម្តងទៀត​សម្រាប់​លោក Louis van Gaal លើ​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​បិសាច​ក្រហម ។ ដោយ​ការប្រកួត​ប៉ុន្មាន​លើ​ចុងក្រោយ​មកនេះ​ក្រុម​របស់លោក​លេង​អន់​មែនទែន ខណៈដែល​ខ្សែប្រយុទ្ធ​ឆ្នើម Wayne Rooney រកបាន​ត្រឹមតែ ២​គ្រាប់​គត់​ក្នុងការ​បង្ហាញមុខ​ចំនួន ១៣ លើក​ក្នុង​លី​ក និង​តាម​ពីក្រោយ​ដោយ​បញ្ហា​របួស​កីឡាករ ដែល​រឹត​ធ្វើ​ឲ្យ​មាន​ភាពស្មុគស្មាញ​សម្រាប់​គ្រូបង្វឹក​រូបនេះ​។ ក្រោយ​ការបណ្តេញ​លោក José Mourinho ចេញពី​ក្រុម​តោ​ខៀវ Chelsea និង​ការ​ញាំញី​ពី​មតិ​អ្នកគាំទ្រ​ក្រុម ManUtd ដែល​ចង់​ឲ្យ​លោក​លាលែង​ពី​តំណែង ដូច្នេះ​វា​អាចជា​សម្ពាធ​មួយ​សម្រាប់​លោក​ក្នុងការ​ដឹកនាំ​កូនក្រុម​ទៅលេង​នៅ​ទឹកដី Stoke នៅ​ក្បាល​ព្រលប់​នេះ​។

- ៥ ប្រកួត​ចុងក្រោយ​របស់ Stoke

- ៥ ប្រកួត​ចុងក្រោយ​របស់ ManUtd

- ប្រវត្តិ​ជួបគ្នា ៥ ប្រកួត​ចុងក្រោយ

​ទស្សនៈ​ខ្មែរ​រីដ ៖ Stoke ២-១ ManUtd​

adverise with khmeread

មតិយោបល់