adverise with khmeread 518eb62c 9d07 4ca1 8725 71035a396afd

អង្គុយ​រង់ចាំ​កាប់​គេ, ​គេ​ដឹងខ្លួន​ទាន់​កាប់​វិញ​ស្លាប់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម ខណៈដែល​អង្គុយចាំ​កាប់​គេៗ​ដឹងខ្លួន​ទាន់​កាប់​វិញ​បណ្ដាលឱ្យស្លាប់​កាលពី​វេលា​ម៉ោង ៨​យប់​ថ្ងៃទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៦​ស្ថិ​ត​នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អឿន សាម៉ន អាយុ​២២​ឆ្នាំ​ស្នាក់នៅ ភូមិ​ជម្ពូរ​វ័ន​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ​កំពុង​អង្គុយ​រង់ចាំ​កាប់សម្លាប់​ជនដៃដល់ ខណៈនោះ​ជនសង្ស័យ​ដឹងខ្លួន​ទាន់​ក៏​ហៅ​បក្ខពួក​បន្ថែមទៀត​មក​ជួយ​ក៏​វាយតប់​គ្នា​ទៅវិញទៅមក​បណ្ដាល​ឱ្យ​ជនរងគ្រោះ​ដែល​អង្គុយចាំ​កាប់​គេ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

    ប្រភព​ដដែល​បន្តទៀត​ថា ជនរងគ្រោះ​ទើបតែ​មកពី​ខេត្តបាត់ដំបង​ដល់ផ្ទះ​បាន​ពីរ​ទៅ​បី​ថ្ងៃ លុះ​មកដល់​ថ្ងៃកើតហេតុ​ខាងលើ​មិត្ត​ភក្តិ​របស់​ជនរងគ្រោះ​បាន​ហៅ​ជនរងគ្រោះ​ទៅ​ហូប​ស៊ុប​ជាមួយគ្នា។ បន្ទាប់មក​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​វាយតប់​គ្នា​ជាមួយ​ជនដៃដល់​បណ្ដាលឱ្យ​ជនរងគ្រោះ​ត្រូវ​មួយ​ដាវ​របស់​ជនសង្ស័យ​ចំក​ពីក្រោយ​ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ​។​

    ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះទៅ​កន្លែងកើតហេតុ​ដើម្បី​ជួយ​អន្តរាគមន៍​និង​ឃាត់ខ្លួន​បក្ខពួក​មួយចំនួន​ទៀត​មក​សួរ​នាំនៅ​អធិការដ្ឋាន​ពោធិ៍​សែន​ជ័យ​។​

    ចំណែកឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ប្រគល់​ទៅឱ្យ​សាច់ញាតិ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់