adverise with khmeread 1

ការស្រាវជ្រាវ​ថ្មី​រកឃើញថា លើស​កូ​ឡេ​ស្តេ​រ៉ុល "​មិន​បង្ក​ជំងឺ​បេះដូង​ទេ​" ដូច្នេះ​ព្យាបាល​ដោយ​ថ្នាំ Statin ជាការ​ខាត​ពេល​ឥតប្រយោជន៍​

    ​យោងតាម​វេ​ប​សាយ Telegraph របស់​អង់គ្លេស​ចេញផ្សាយ​ថ្ងៃ​ចន្ទ​ម្សិលមិញ​បានឱ្យដឹងថា កូ​ឡេ​ស្តេ​រ៉ុល​មិន​បង្ក​ជំងឺ​បេះដូង​ចំពោះ​មនុស្ស​ចាស់​ទេ ហើយ​ការព្យាយាម​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​តាមរយៈ​ថ្នាំ​ជាច្រើន ដូចជា Statin ជាដើម​ជា​រឿង​ខាត​ពេល​ឥត​តែ​ប្រយោជន៍​ប៉ុណ្ណោះ​។ នេះ​បើតាម​ការអះអាង​របស់​ក្រុម​អ្នកជំនាញ​អន្តរជាតិ​មួយក្រុម​។ 

​    ​ការស្រាវជ្រាវ​ទាក់ទិន​នឹង​ករណីនេះ​ត្រូវបាន​ធ្វើឡើង​ដោយមាន​ការចូល​រូ​ម​ពី​មនុស្ស​ចំនួន​ជិត ៧០.០០០ នាក់ ហើយ​បាន​រកឃើញថា​ពុំមាន​ទំនាក់ទំនង​រវាង "​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​" ជាមួយនឹង​ការស្លាប់​មុន​អាយុ​ដោយសារ​ជំងឺ​បេះដូង​ចំពោះ​មនុស្ស​អាយុ ៦០ ឡើង​នោះទេ​។ 

​    ​ការសិក្សា​ថ្មី​ដែល​ចេញផ្សាយ​ក្នុង​ព្រឹ​តិ្ត​ប័ត្រ​ព័ត៌មាន BMJ Open បាន​រកឃើញថា មនុស្ស ៩២ ភាគរយ​ដែលមាន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​រស់នៅ​បានយូរ​ជាង​ថែម​ទៀតផង​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​អំពាវនាវ​ឱ្យមាន​ការវាយតម្លៃ​ឡើងវិញ​អំពី​ការណែនាំ​សម្រាប់​ការទប់ស្កាត់​ជំងឺ​បេះដូង និង​ជំងឺ​ក្រិន​សរសៃឈាម ព្រោះ​អត្ថប្រយោជន៍​របស់​ថ្នាំ Statin គឺជា​រឿង​ដែល​ពន្លើស​សុទ្ធសាធ​៕

​ប្រភព​៖ Telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់