adverise with khmeread Turnip crop 600x400

កំពូល​ភេសជ្ជៈ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​ខ្លាំងក្លា​

    ​យើង​ដឹង​ហើយ​ថា​ប្រព័ន្ធ​ភាពស៊ាំ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​រក្សា​សុខភាព​យើង​ឱ្យ​ល្អ​និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ទាំងឡាយ​។ ប្រព័ន្ធ​ភាពស៊ាំ​មានមុខ​ងារ​និង​អត្ថប្រយោជន៍​ពិសេស​ដើម្បី​ការពារ​រាងកាយ​ពី​មេរោគ​ផ្សេងៗ​និង​ជំងឺ​កាច​សាហាវ​។ សម្រាប់​មនុស្ស​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​គឺ​ងាយ​នឹង​ឆ្លង​មេរោគ​ណាស់​តួយ៉ាង​គឺ​ដូចជា​ផ្ដាសាយ​ជាដើម​។​

​    ​នេះហើយ​ជា​មូលហេតុ​ត្រូវតែ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​គ្រប់ពេលវេលា​។ អត្ថបទ​នេះ​នឹង​បង្ហាញ​អ្នក​នូវ​ភេសជ្ជៈ​ដែល​នឹង​ជួយ​ពង្រឹង​និង​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​។ អ្នក​នឹងមាន​អារម្មណ៍​ពោរពេញ​ទៅ​កម្លាំង​និង​ភាពស្រស់​ស្រាយ​បន្ទាប់ពី​បាន​ពិសា​ភេសជ្ជ​ទាំងអស់នេះ​។​

​    ​- អ្នក​គួរតែ​ពិសា​ទឹក​ភេសជ្ជៈ ៤ ស្លាបព្រា​បាយ​ម្តងគត់​ក្នុង​មួយថ្ងៃ​ដែល​ធ្វើឡើង​ពី ទឹក​ការ៉ុត​, ឆៃថាវ​ក្រហម​, មើម​ស្ពៃ​ខ្មៅ ។​
​    ​- អ្នក​គួរតែ​ពិសា​ទឹក​ភេសជ្ជៈ ២ ស្លាបព្រា​បាយ ពីរ ដង​ក្នុង​មួយថ្ងៃ​ដែល​ធ្វើឡើង​ពី មើម​ស្ពៃ​ខ្មៅ និង ឆៃថាវ​។​
​    ​- អ្នក​គួរតែ​ពិសា​ទឹក​ភេសជ្ជៈ ៤ ស្លាបព្រា​បាយ ពីរ ដង​ក្នុង​មួយថ្ងៃ​ដែល​ធ្វើឡើង​ពី ការ៉ុត ស្ពៃ​ស្ពី​ណា​ច់ និង​ក្រូចថ្លុង​។​
​    ​- អ្នក​គួរតែ​ពិសា​ទឹក​ភេសជ្ជៈ ២ កែវ​ក្នុង​មួយថ្ងៃ​ដែល​ធ្វើឡើង​ពី​ការ៉ុត ក្រូចឆ្មា ក្រូចថ្លុង​និង​ជីរវ៉ាន់ស៊ុយ​៕

adverise with khmeread
ប្រភព៖ myfitmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់