adverise with khmeread Coolest cooler 3 970x647 c

កំពូល​ធុង​ទុក​កក​អាច​ប្រើ​បាន​ចម្រុះ​មុខ​ដូចជា​ម៉ាស៊ីន​ក្រឡុក ធុងបាស Power Bank...​ហើយ​តម្លៃ​វិញ​គឺ ៤៤៩ ដុល្លារ​

​    ​Coolest Cooler បានចាប់ផ្ដើម​ដំបូង​ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ​ឈ្មោះ Kickstarter ក្នុង​ឆ្នាំ ២០១៤ ដែល​វា​ជា​ធុង​ទឹកកក​មួយ​មហា​ទំនើប​ក្នុង​ទសវត្សរ៍​ទី ២១ នេះ​។​

​    ​ធុង​ទឹកកក Coolest Cooler បាន​ពាំ​នាំមក​នូវ​មុខងារ​ជាច្រើន​មកលើ​ធុង​ទឹកកក​មួយ​នេះ​។ ក្នុង​មុខងារ​ពិសេសៗ​របស់​ធុង​ទឹកកក​នេះ​មានដូចជា ដើរតួ​ជា​ម៉ាស៊ីន​ទឹកក្រឡុក ជា​ធុងបាស ជា Power Bank និង​មុខងារ​ជាច្រើន​ទៀត​។​

​    ​ខាងក្នុង​នៃ​ធុង​ទឹកកក​មួយ​នេះ​មាន​ពីរ​ថត​អាចដាក់​ទឹកកក​នៅ​ផ្នែក​ម្ខាង និង​ម្ខាង​ទៀត​អាចដាក់​អាហារ​។ ពេល​រាត្រី​នៅ​កន្លែង​ងងឹត​អ្នក​មិនបាច់ចាំ​មាន​ពិល​ក៏​ភ្លឺ​ដែរ ព្រោះ​ធុង​នោះ​មាន​អំពូល​ខាងក្នុង​មួយ​សម្រាប់​បំភ្លឺ​។ ពេល​អ្នក​ចង់​ផឹក​ភេសជ្ជៈ​ដប នៅលើ​ធុង​នេះ​មាន​កន្លែង​សម្រាប់​អ្នក​គាស​ទៀត​។ នៅពេលដែល​អ្នក​ចង់​វេច​អីវ៉ាន់​ដាក់​ពីលើ​ធុង វា​មាន​ខ្សែយឺត​មួយ​ដែល​វាត់​អីវ៉ាន់​បាន​។ ជាពិសេស​នោះ​គឺ​ពេល​អ្នក​ចង់​ស្ដាប់​ចម្រៀង តាមរយៈ​ធុងបាស​គឺ​ធុង​ទឹក​ក​នេះហើយ​ជា​ជម្រើស​របស់​អ្នក​។​

​    ​ចំណែក​ថ្ម​របស់​វា​គឺ​ទំហំ 2,200 mAh ហើយ​តម្លៃ​វិញ​គឺ ៤៤៩ ដុល្លារ​ដាក់លក់​នៅលើ​វេ​ប​សាយ Amazon ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់