adverise with khmeread 1

ស្ត្រី​ដែល​ចូលចិត្ត​កោរ​តំបន់​ឯកជន ត្រូវតែ​អាន​អត្ថបទ​នេះ​!

     យោងតាម​លោកស្រី Andrea De Maria ដែល​ដឹកនាំ​ការសិក្សា​មួយ​ចេញផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន American Journal of Obstetrics & Gynecology បានឱ្យដឹងថា ស្ត្រី​សឹង​ទាំងអស់​មិនបាន​ដឹង​អំពី​គ្រោះថ្នាក់​ពី​ការ​កោរ​រោម​នៅ​តំបន់​ឯកជន​ទេ​។ ការ​កោរ​រោម​នៅ​កន្លែង​ផ្សេងទៀត​នៃ​រាងកាយ​មិន​បង្ក​គ្រោះថ្នាក់​ទេ ប៉ុន្តែ​កោរ​នៅ​តំបន់​ឯកជន​គឺមាន​គ្រោះថ្នាក់​។ ការសិក្សា​របស់លោក​ស្រី De Maria រកឃើញថា​ស្ត្រី ៩០% បាន​កោរ​រោម​ឯកជន​នៅផ្ទះ​ដោយ​ខ្លួនឯង​។ 

​    ​ស្បែក​នៅ​ជិត​អង្គ​ជាតិ​មាន​សភាព​ស្តើង​ខ្លាំងណាស់ ហើយ​នៅពេល​កោរ វា​អាច​បង្ក​របួស​តិចតួច ឬ​មុត​តិចតួច​ដោយ​ចៀស​មិន​រួច​ឡើយ​។ ក្រោយ​កោរ​រួច ស្ត្រី​មាន​អារម្មណ៍​រមាស់​។ 

​    ​មនុស្ស​មាន​ក្រពេញ​ញើស​ច្រើនណាស់​នៅក្រោម​ចង្កេះ​។ នេះ​មានន័យថា តំបន់​នេះ​អំណោយផល​បំផុត​សម្រាប់​ការលូតលាស់​បាក់តេរី​។ ហើយ​ប្រសិនបើ​ស្បែក​រលាត់ ឬ​មុត​បន្តិចបន្តួច​នៅ​តំបន់​នេះ មេរោគ​នឹង​ឆ្លង​ចូល​រាងកាយ​ភ្លាម ជាពិសេស​ប្រដាប់ភេទ​នារី​។ 

​    ​រឿង​មួយ​ដែល​អ្នក​ត្រូវ​ដឹង​គឺថា រោម​ឯកជន​គឺជា​របាំង​ការពារ​ជំងឺ​កាមរោគ​ពី​ធម្មជាតិ​៕

adverise with khmeread
ប្រភព៖ healthylifebase

អ្នកនឹងចូលចិត្ត

មតិយោបល់