adverise with khmeread 05 non stick pan fb

មិន​នឹកស្មានថា​ខ្ទះ​ឆា​ឥត​ចេះ​ប្រឡាក់​ជាប់​ស្អិត​បាញ់​ពណ៌​ថ្នាំ​ដែល​បង្ក​មហារីក​ទាល់តែសោះ​!

    ​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា​ខ្ទះ​ឆា​ឥត​ចេះ​ប្រឡាក់​ជាប់​ស្អិត​ទទួលបាន​ប្រជាប្រិយភាព​ខ្លាំងណាស់ ពីព្រោះ​វា​ងាយស្រួល​លាង​សម្អាត​។ នេះហើយ​ជា​មូល​ហេតុដែល​មនុស្ស​ជាច្រើន​ជុំវិញ​ពិភពលោក​ប្រើប្រាស់​ខ្ទះ​ឆា​នេះ​សម្រាប់​ចម្អិន​អាហារ​រៀងរាល់ថ្ងៃ ប៉ុន្ដែ​ជា​អកុសល ភាពងាយស្រួល​របស់​វា​គឺ​ផ្ដល់ឱ្យ​អ្នក​នូវ​គ្រោះថ្នាក់​ដល់​សុខភាព​និង​សុវត្ថិភាព​របស់​ពួកយើង​ទៅវិញ​។​

​    ​អ្នក​គួរ​ដឹងថា ខ្ទះ​ឆា​ឥត​ចេះ​ប្រឡាក់​ជាប់​ស្អិត​ភាគច្រើន​ត្រូវបាន​លាបថ្នាំ​ដែលមាន​ជាតិ Teftlon ជា​សារធាតុ​ដែល​បង្ក​ជំងឺមហារីក ដែល​គេ​ស្គាល់​ដែរ​ថា Carcinogen​។ យោងតាម​ស្ថិតិ​ចុងក្រោយ អ្នកជំនាញ​និយាយថា ៩០ ភាគរយ​នៃ​ខ្ទះ​ឆា​អាលុយមីញ៉ូម​ត្រូវបាន​លាបថ្នាំ​មាន​ជា​សារធាតុពុល​នេះ​។​

​    ​ហើយ​ជាតិពុល​នេះ​អាច​បណ្ដាលឱ្យ​អ្នក​កើត​ជំងឺ​ដូចជា​៖
​    ​- កើន​ជា​កូ​ឡេ​ស្ដេ​រ៉ុល​ខ្ពស់​
​    ​- កម្រិត​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត​មិន​ប្រក្រតី​
​    ​- រលាក​ថ្លើម​
​    ​- ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​
​    ​- ដុះ​ដុំ​សាច់​
​    ​- មាន​បញ្ហា​នៃ​ការលូតលាស់​រាងកាយ​។​

​    ​ចំណាំ​៖ អ្នក​គួរតែ​ដឹងថា​នៅពេលដែល​កម្ដៅ​ឆាបឆេះ​អំឡុងពេល​កំពុង​ចម្អិន​អាហារ សារធាតុ Teflon បញ្ចេញ​ជា​ផ្សែង​ពុល ដែល​អាច​បណ្ដាលឱ្យមាន​ជំងឺ​ដូចជា​ផ្ដាសាយ​ផងដែរ​។ ផ្សែង​នេះ​គឺ​គ្រោះថ្នាក់​ណាស់ ហើយ​វា​អាច​សម្លាប់​បក្សី​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។​

​    ​តាម​ការ​តេស្ដ​សាកល្បង​អះអាង​ពី​អង្គការ Environment Working Group ពួក​អ្នកជំនាញ​បានដាក់​ខ្ទះ​ឆា​ឥត​ចេះ​ប្រឡាក់​ជាប់​ស្អិត​នេះ​នៅលើ​ចង្ក្រាន​មួយ ដើម្បី​មើលថា​តើ​វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​របៀប​ណា​។ ហើយ​ពួកគេ​បាន​រកឃើញ​ត្រឹមតែ ២ ទៅ ៥ នាទី លើ​ផ្ទៃ​នៃ​ខ្ទះ​នៅពេល​វា​ត្រូវ​កំដៅ​ខ្លាំង វា​ចាប់ផ្ដើម​បញ្ចេញ​ភាគល្អិត​និង​ឧស្ម័ន​នៃ​សារធាតុពុល​នៅពេលនោះ​តែម្តង​។​

​    ​ក្រុមមន្ត្រី​ការពារ​សុវត្ថិភាព​អាមេរិក​កំពុង​ព្រួយបារម្ភ​អំពី​ក្រុមហ៊ុន​ផលិត​ខ្ទះ​ឆា​ធំៗ ៨ ដែល​ប្រើ​នូវ​សារធាតុ Teflon តាំងពី ២០១៥ មកម្ល៉េះ​។ ហើយ​នេះហើយ​ជា​មូល​ហេតុដែល​អ្នក​គួរតែ​ប្ដូរ​ខ្ទះ​ឆា​របស់​អ្នក​ឥឡូវ​ទៅ​៕

adverise with khmeread
ប្រភព៖ myfitmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់