adverise with khmeread 213

ឃាត់មនុស្ស៣នាក់លួចនិងចែកចាយគ្រឿងញៀន,ឆេះផ្ទះអស់មួយខ្នង

     ឧ​ត្ត​រ​មានជ័យ ៖ យោងតាម​សេចក្តីរាយការណ៍​នា​ព្រឹក​ថ្ងៃទី ២៦​ធ្នូ​ឆ្នាំ​២០១៥ ប៉ូលិស​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​លួច​ឈើ​បេង​ម្នាក់ ចែកចាយ​ថ្នាំញៀន​២​នាក់ និង​មាន​គ្រោះថ្នាក់​អគ្គីភ័យ​មួយ​កើតឡើង​មួយ​លើក​ឆេះ​ផ្ទះមួយ​ខ្នង ។​
   ១-​ថ្ងៃទី​២៦​ធ្នូ​ឆ្នាំ​២០១៥​វេលា ម៉ោង​១​និង​៤០​នាទី​យប់  កំលាំង​ប៉ុស្ដិ៍ ទំនប់​ដាច់ សហការ​ជាមួយ​កំលាំង នគរបាល​វរ​ការពារ​ព្រំដែន​គោក ៩០៥​ចេញ​ល្បាត​ពួនស្ទាក់​និង ឃាត់ខ្លួន ជ​នស​ង្ស​យ័ ១​នាក់ ឈ្មោះ កែវ រត​នះ ភេទ​ប្រុស អាយុ ២២ ឆ្នាំ​រស់នៅ ភូមិ ទួល​ពង្រ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ដែល បានធ្វើ​សកម្មភាព​លួច​ឈើ​បេង ពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។ វត្ថុតាង​ចាប់យក​ឈើ​បេង ១ សន្លឹក ប្រវែង ១,៦០​ម៉ែត្រ គុណ ៥០ ម៉ែត្រ​និង ម៉ូតូ ០១ គ្រឿ​ង​ខណ​:​ពេលដែល​ជនល្មើស​ជិះ​ធ្វើ​សកម្មភាព ។​
    ២-​ថ្ងៃទី​២៦​ធ្នូ​ឆ្នាំ​២០១៥ វេលា​ម៉ោង​២​និង​០២​នាទី​អា​ធ្រា​ត្រ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ត្រពាំង​ប្រសាទ បាន​ចុះ​ល្បាត​និង​ពួនស្ទាក់​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ ២ នាក់​ម៉ូតូ ១ គ្រឿង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ២ ក​ញ្ខ​ប់​តូច​,​ទូរ​សព្ទ័ ៣ គ្រឿង ជនសង្ស័យ​១- ឈ្មោះ ជា​បូ រ៉ា ភេទ​ប្រុស​អាយុ ២១ ឆ្នាំ​រស់នៅ ភូមិ បន្ទាយ​ចាស់ ឃុំ ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ និង​២-​ឈ្មោះ​ញ៉ា​វ វី​រះ ភេទ ប្រុស​អាយុ ២៣ ឆ្នាំ​ស្នាក់នៅ ភូមិ ទួល​ពង្រ ឃុំ ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​បច្ចុប្បន្នកំពុង​សាកសួរ​រៀបចំ​សំណុំ​រេ​ឿ​ង​តាម​នីតិវិធី​។​
   ៣-​ថ្ងៃ​២៥​ធ្នូ​ឆ្នាំ​២០១៥​នៅវេលា​ម៉ោង ប្រហែល​៥​និង​៣០​នាទី​ល្ងាច មាន​ករណី ភ្លើង​ឆេះ​ផ្ទះ ស្ថិតនៅ​ចំនុច ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ផ្ទះ​ទំហំ ៥x៦ ម៉ែត្រ​ប្រក់​ស្បូវ បាត់បង់ ខោអាវ ចានឆ្នាំង មុង​ភួយ អង្ករ​៣​បាវ និង សម្ភារ​:​ផ្សេងៗ​ទៀត​ម្ចាស់ផ្ទះ​ឈ្មោះ យី អុន ភេទ​ស្រី អាយុ ៦៣​ឆ្នាំ​មូលហេតុ កូន​លេង​ភ្លើង បណ្តាលអោយ​ហោះរ​ង្ងើ​ក​ភ្លើង​ឆេះ​ប៉ះ​និង​ស្បូវ​៕​

adverise with khmeread

មតិយោបល់