adverise with khmeread 1

ប្រសិនបើ​បុរស​ជា​ដៃគូ​របស់​អ្នកធ្វើ​រឿង​ទាំង ៤ នេះ កុំ​រៀបការ​ជាមួយ​គាត់​ឱ្យសោះ​

    ​ទស្សនៈ​នៃ​ទំនាក់ទំនង​ស្នេហា​ស្ថិតស្ថេរ​រវាង​មនុស្ស​ប្រុស​ស្រី​គឺ​គេ​និយាយ​អំពី​ការស្រឡាញ់គ្នា និង​គោរព​គ្នា​អស់​មួយជីវិត​។ ហើយ​ពួកគេ​ប្រឹងប្រែង​ណាស់​ដើម្បី​រក្សា​ទំនាក់ទំនង​នេះ​មិនឱ្យ​ប្រេះឆា​ឡើយ​។ ទោះយ៉ាងណា ប្រសិនបើ​ជ្រើសរើស​មនុស្ស​ខុស លោកអ្នក​នឹងមិន​អាច​រក្សា​ទំនាក់ទំនង​នេះ​ឱ្យ​យូរអង្វែង​បានឡើយ​។ ហេតុនេះហើយ វា​ជា​រឿង​សំខាន់​ណាស់​ដែល​លោកអ្នក​ជាពិសេស​ស្រីៗ ត្រូវ​ចេះ​សម្គាល់​ចំណុច​អវិជ្ជមាន​ធំៗ​ទាំង ៤ របស់​បុរស ហើយ​ប្រសិនបើ​គាត់​មាន​ចំណុច​ទាំងអស់នេះ សូមកុំ​រៀបការ​ជាមួយ​គាត់​ឱ្យសោះ​។​

​    ​១. ឆេវឆាវ និង​ហិង្សា​៖ ច​រិ​ក​បែបនេះ​មិនយូរ​មិនឆាប់​ច្បាស់​ជា​បែរ​ទិស​មករក​ដៃគូ នៅពេលណា​ដែល​ភាគី​បុរស​មាន​ជម្លោះ​ជាមួយ​ភាគី​នារី​។ 

​    ​២. មិន​ស្មោះត្រង់​៖ ប្រសិនបើ​គាត់​លួច​ផិតក្បត់​ម្តង​ហើយ​ម្តងទៀត ហើយ​អ្នក​នៅតែ​មានចិត្ត​ចង់​ជានា​គ្នា​ទៀត សូម​បោះបង់​គំនិត​នេះ​ចោល​ភ្លាម​ទៅ​។ បោះបង់​គាត់​ចោល​តែម្តងទៅ​កុំឱ្យ​ជាប់​កម្មជាប់​ពៀ​រ៍​។ ពាក្យចាស់​ពោលថា "​ឆ្កែ​ស៊ី​លាមក វា​នៅតែ​ស៊ី​លាមក​"​។ 

​    ​៣. ញៀន​ស្រា ស្រី ល្បែង​៖ បើ​មិន​ចង់​វិនាស​ទាំង​ខ្លួនឯង​ទេ សូម​ផ្តាច់ទំនាក់ទំនង​ជាមួយ​ម​នុស្ស​ប្រុស​បែបនេះ​ចោល​ភ្លាម​ទៅ​។ 

​    ​៤. ចង់​ត្រួត​លើ​មនុស្ស​ស្រី​៖ មនុស្ស​ស្រី​នឹង​ដំបៅ​ទ្រូង​ឥត​ល្ហែ ប្រសិនបើ​ជួបប្រទះ​មនុស្ស​ប្រុស​ដែលមាន​ច​រិ​ក​បែបនេះ ព្រោះ​មនុស្ស​ប្រភេទ​នេះ​អាងយ៉ាង​សព្វបែបយ៉ាង​មកលើ​មនុស្ស​ស្រី​។ នាង​គ្មាន​សរី​ភាព គ្មាន​ជំនឿ​ជាក់ មាន​បញ្ហា​សតិអារម្មណ៍ ដោយសារតែ​គាត់​ពូកែ​ប្រច័ណ្ឌ​ខុស​ទំនង ពូកែ​បង្ក​ហិង្សា ធ្វើ​អ្វី​ខុស​ចិត្ត​ផូង​ផាំង កាន់​លុយ​តែឯង បញ្ជា​ប្រពន្ធ​ដូច​ទាសករ ។​ល​។​

​    ​ប្រសិនបើ​ដៃគូ​របស់​អ្នក​បង្ហាញ​សញ្ញា​មួយ​ក្នុងចំណោម​បួន​នេះ យក​ល្អ​គួរ​ដាក់​មេ​ប្រូច​ឱ្យ​ហើយ​ទៅ ហើយ​ស្វែងរក​ទំនាក់ទំនង​ដែល​ល្អប្រសើរ​ជាង​នេះ​វិញ​ល្អ​ជាង​៕ 

adverise with khmeread
ប្រភព៖ idealist4ever

អ្នកនឹងចូលចិត្ត

មតិយោបល់