adverise with khmeread 22 avocado fresh fb 918x482

ល្បិច​អស្ចារ្យ​ដើម្បី​កាត់​ផ្លែ​បឺ​រ​ទុក​ឱ្យនៅតែ​ស្រស់​បានយូរ​!

    ​យើងទាំងអស់គ្នា​ចូលចិត្ត​ផ្លែ​បឺ​រ​មែន​ទេ​? អ្នក​អាចដាក់​ផ្លែឈើ​ដ៏​មាន​សុខភាព​ក្នុង សាឡាត សាច់​ឬក៏​ធ្វើ​វា​ភេសជ្ជៈ​ដ៏​ឈ្ងុយ​ឆ្ញា​ញ់​បាន​។ អ្នកជំនាញ​វេជ្ជសាស្ត្រ​និយាយថា អ្នក​គួរតែ​ញាំ​ផ្លែ​បឺ​រ​ឱ្យ​បានជា​ញឹកញាប់ ពីព្រោះ​ផ្លែ​បឺ​រ​គឺជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​និង​អាច​ផ្ដល់ឱ្យ​អ្នក​នូវ​អត្ថប្រយោជន៍​ជាច្រើន​។​

​    ​ហេតុអ្វី​ត្រូវ​ញ៉ាំ​ផ្លែ​បឺ​រ​?

​    ​ផ្លែ​បឺ​រ​គឺ​ឈ្ងុយ​ឆ្ញា​ញ់​និង​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដូចជា​៖
​    ​- ជាតិ​សរសៃ​
​    ​- ប៉ូ​តា​ស្យូ​ម​
​    ​- វីតាមីន A, B, E
​    ​- អាស៊ីតហ្វូលីក​
​    ​- កាល់ស្យូម​
​    ​- ម៉ាញេស្យូម​
​    ​- សូ​ដ្យូ​ម​
​    ​- ជាតិ​ដែក​

​    ​ធ្វើ​ដូចម្ដេច​ទើប​អាច​រក្សា​វា​ឱ្យនៅតែ​ស្រស់​បើទោះជា​កាត់​ជា​ពីរ​?

​    ​១. ដំបូង​អ្នកត្រូវកា​ត់​ខ្ទឹមបារាំង​ក្រហម​ជា​ចំនៀកៗ​ទៅក្នុង​ចាន​មាន​គម្រប​មួយ​។​
​    ​២. បន្ទាប់មក​យក​ផ្លែ​បឺ​រ​ដែល​កាត់​ជា​ពីរ ហើយ​កាត់​នៅ​ផ្នែក​គូថ​បន្តិច ដាក់​លើ​ខ្ទឹមបារាំង​ក្រហម​នោះ​។​
​    ​៣. ពេល​ដាក់​ហើយ​វា​អាច​រក្សា​ផ្លែ​បឺ​រ​ឱ្យនៅតែ​ស្រស់​បាន​រយៈពេល ៥ ទៅ ៧ ថ្ងៃ​ឯណោះ​៕

adverise with khmeread
ប្រភព៖ myfitmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់