adverise with khmeread 1

ប្រសិនបើ​អ្នកឃើញ​ស្នាម​បែបនេះ​លើ​ថ្ពាល់​កូន ត្រូវ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ភ្លាម​!

    ​ឪពុកម្តាយ​គ្រប់រូប​មិនគួរ​មិន​យកចិត្តទុកដាក់​ចំពោះ​កូនៗ​របស់ខ្លួន​នៅពេលដែល​ពួកគេ​ចំណាយពេល​លេង​ខាងក្រៅ​ផ្ទះ​នោះទេ ព្រោះ​គ្រោះថ្នាក់​អាច​កើតឡើង​បើសិន​លោកអ្នក​មិនបាន​ពិនិត្យ​ស្បែក​ពួកគេ​នៅពេល​ពួកគេ​ចូល​ផ្ទះ​វិញ​។ កូនៗ​របស់លោក​អ្នក​អាច​ត្រូវ​សត្វល្អិត​ជញ្ជក់​ឈាម​តោង​ស្បែក​និង​អាច​បង្ក​ទៅជា​ជំងឺ​ឡែ​ម (Lyme) ដ៏​កាច​សាហាវ​។​

​    ​ដូច្នេះ​លោកអ្នក​នៅមាន​ពេល​នៅឡើយ​ដើម្បី​ពិនិត្យ​កូនៗ​នៅពេល​ពួកគេ​ចូល​ផ្ទះ​វិញ ព្រោះ​សត្វល្អិត​ជញ្ជក់​ឈាម​ត្រូវការ​ពេលវេលា​ដើម្បី​បង្កប់ខ្លួន​នៅក្នុង​ស្បែក​។​

​    ​ដូច្នេះ​តើ​អ្វី​ទៅជា​ជំ​ងឹ​ឡែ​ម​? អ្នក​ត្រូវ​ដឹងថា​ជំងឺ​ឡែ​ម​ពិតជា​គ្រោះថ្នាក់ ហើយ​ប្រសិនបើ​អ្នក​មិន​ព្យាបាល​បាន​ត្រឹមត្រូវ​ជាមួយនឹង​ថ្នាំ​ផ្សះ​នោះ វា​អាច​បណ្តាលឱ្យ​ទាំង​ក្មេង​និង​មនុស្ស​ធំ​មាន​បញ្ហា​ខ្សោយ​សុខភាព​រ៉ាំរ៉ៃ​រយៈពេល​វែង​បាន​។​

​    ​ប៉ុន្តែ​សំណាងល្អ មនុស្ស​ជាង ៨០ ភាគរយ​ដែល​កើត​ជំងឺ​ឡែ​ម​គឺ​ចេញ​រោគសញ្ញា​កន្ទួល​ក្រហម​មើលឃើញ​លើ​ថ្ពាល់ ដែល​កន្ទួល​នោះគេ​ហៅថា EM ហើយ​វា​បង្ហាញ​ដូចជា​គ្រាប់ភ្នែក​គោ​ជល់​អ៊ីចឹង​។ ជាទូទៅ រោគសញ្ញា​នេះ​បាន​អមដោយ​ភាព​នឿយហត់​ខ្លាំង ដូច្នេះ​ប្រសិនបើ​កូន​របស់​អ្នក​ឬក៏​ឃើញ​នរណាម្នាក់​មាន​កន្ទួល​បែបនេះ សូម​ប្រញាប់​ជូន​ពួកគេ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើតេស្ត​រក​រោគសញ្ញា​និង​ចាប់ផ្តើម​ព្យាបាល​ជំងឺ​នេះ​ដោយ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក ឬ​ថ្នាំ​ផ្សះ​។​

​    ​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ជំងឺ​ឡែ​ម​គឺ ឈឺសន្លាក់​និង​ហើម​ធ្ងន់ធ្ងរ ស្ពឹក​មុខ បេះដូង​លោត​លឿន​ឬក៏​ដើរ​ខុស​ចង្វាក់ ពិបាក​ដកដង្ហើម ហើម​រលាក​ខួរក្បាល​និង​ខួរឆ្អឹងខ្នង នោម​ឈឺ ស្ពឹក​ស្រពន់​ដៃជើង និង​ពិបាក​ចងចាំ​រយៈពេល​ខ្លី​៕

adverise with khmeread
ប្រភព៖ myfitmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់