adverise with khmeread 1

ធាតុពិត​របស់​មនុស្ស​មិន​ពូកែសម្តី និង​ស្លូតស្លាប់​!

    ​ផ្ទុយ​ពី​ការគិត​របស់​មជ្ឈដ្ឋាន​ទូទៅ មនុស្ស​មិន​ពូកែសម្តី និង​ស្លូតស្លាប់ (​ឬ​គេ​ហៅថា​មឹះៗ​កេះ​ឆ្នាំ​បាយ​ធ្លុះ​) អាចមាន​ជំនាញ​ប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម​ដ៏​ខ្លាំងពូកែ និង​ចេះ​សម្រប​ខ្លួន​រីករាយ​កម្សាន្ត​ការជួបជុំ​ពិធី​ផ្សេងៗ និង​ប្រសព្វ​ក្នុង​ការចរចា​ក្នុង​មុខ​ជំនួញ ប៉ុន្តែ​បន្ទាប់ពីនោះ​ភ្លាម ពួកគេ​បន់​ឱ្យតែបាន​ទៅដល់​ផ្ទះ​ភ្លាម​រួច​សម្ងំ​តែម្នាក់ឯង​។ ពួកគេ​មាន​ទំនោរ​លះបង់​ថាមពល​ក្នុងសង្គម​របស់ខ្លួន​ដើម្បី​មិត្ត​ជិតស្និទ្ធ អ្នកធ្វើការ​ជាមួយ និង​គ្រួសារ​។ ពួកគេ​ស្តាប់​ច្រើនជាង​និយាយ គិត​មុន​និយាយ ហើយ​បង្ហាញ​អំពី​ខ្លួនឯង​យ៉ាង​ល្អប្រសើរ​តាមរយៈ​ការសរសេរ​ជាជាង​តាម​ការនិយាយ​។ ពួកគេ​ស្អប់​បំផុត​ជម្លោះ ដូច្នេះ​ពួកគេ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​បញ្ចៀស​ជម្លៀស​។ មនុស្ស​ប្រភេទ​នេះ​ឱ្យ​និយាយ​អ្វី​ឥត​បានការ​គឺ​មិនចេះ​និយាយ​ប៉ុន្តែ​បើ​និយាយ​សាច់​ការ គឺ​និយាយ​ស្លាប់ចោល​៕

adverise with khmeread
ប្រភព៖ Dortor ASKY

អ្នកនឹងចូលចិត្ត

មតិយោបល់