adverise with khmeread 1

​រុស្ស៊ី​ជា​ប្រទេស​គួរឱ្យខ្លាច​? ពិធីករ​នៅ BBC បដិសេធ​ទៅ​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៨ ព្រោះ​បរិយាកាស​នៅ​ទីនោះ​អាក្រក់​ក្រៃលែង​

​    ​លោក Alan Green ពិធីករ​នៅ​វិទ្យុ BBC Radio បានប្រកាសថា គាត់​នឹងធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨ ដែល​នឹង​ប្រព្រឹត្តិ​នៅ​ប្រទេស​រុស្ស៊ី​នៅពេល​ពីរ​ឆ្នាំ​ខាងមុខ​ទៀត​នេះ​ទេ បន្ទាប់ពី​ការវាយប្រហារ​ទៅលើ​ប្រិយមិត្ត​អង់គ្លេស​ដោយ​ក្រុម​បង្ករឿង​ពី​ប្រទេស​រុស្ស៊ី​។​

​    ​គាត់​បាន​ប្រាប់​វិទ្យុ Radio Five Live ក្នុង​កម្មវិធី Five Live's Breakfast ពី​ទីក្រុង​ប៉ារីស​ថា "​ខ្ញុំ​បាន​អង្គុយ​ជាមួយ​អ្នកគ្រប់គ្រង​វិទ្យុ Five Live កាលពី​ប៉ុន្មាន​ខែ​មុន​ដើម្បី​ពិភាក្សា​នូវ​កុងត្រា​ថ្មី​ហើយ​ខ្ញុំ​គិតថា គាត់ (​អ្នកគ្រប់គ្រង​វិទ្យុ​) បាន​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេលដែល​ខ្ញុំ​បាន​និយាយថា មើលទៅៗ ទោះ​ក្រោម​កាលៈទេសៈ​ណាក៏ដោយ ក៏​ខ្ញុំ​មិន​ទៅធ្វើ​អត្ថាធិប្បាយ World Cup ក្នុងប្រទេស​រុស្ស៊ី​ក្នុងពេល ២ ឆ្នាំ​ទៀត​នោះដែរ​។ គ្មាន​សំណួរ​សួរថា​ខ្ញុំ​នឹង​ទៅ​ទីនោះ​ជាដាច់ខាត​"​។​

​    ​គាត់​បានលើកឡើង​ទៀតថា គាត់​បានសម្រេច​ចិត្ត​មិន​អត្ថាធិប្បាយ​បាល់ទាត់​ក្នុង​ឆ្នាំ ២០១៨ នៅពេលដែល FIFA បានជ្រើសរើស​ប្រទេស​រុស្ស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​បាល់ទាត់​ពិភពលោក​កាលពី​ប្រាំ​ឆ្នាំកន្លះ​មុន ដែល​វា​បាន​កើតឡើង ១៨ ខែ​បន្ទាប់ពី​គាត់​បានធ្វើការ​អត្ថាធិប្បាយ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០០៨ រវាង​ក្រុម Chelsea និង Manchester United នៅ​ទីក្រុង​ម៉ូស្គូ​។​

​    ​គាត់​បាន​បន្តថា "​បរិយាកាស​ទាំងមូល​នៅ​ជុំវិញ​ការប្រកួត​នោះ​ពិតជា​គួរឱ្យខ្លាច​ខ្លាំងណាស់ ហើយ​ខ្ញុំ​បាន​គិតថា ខ្ញុំ​នឹងមិន​ត្រឡប់មក​ទីនេះ​ទៀត​ទេ​។ ដូច្នេះ​នៅពេលដែល​ខ្ញុំ​បានដឹងថា FIFA ជ្រើសរើស​រុស្ស៊ី​ធ្វើជា​ម្ចាស់ផ្ទះ World Cup ខ្ញុំ​គ្មាន​ជាប់ទាក់ទង​នឹង​ការប្រកួត​នេះ​តទៅទៀត​ឡើយ​"​។​

​    ​អ្នកគ្រប់គ្រង Five Live លោក Jonathan Wall បាន​ក៏​ទទួលស្គាល់ថា លោក​គោរព​ការសម្រេចចិត្ត​របស់លោក Green៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់