Bangkokleicester2 large trans  zgekzx3m936n5bqk4va8rwtt0gk 6efzt336f62ei5u

ថៃ​ព្រមាន​ប្រជាជន​ខ្លួន​ប្រយ័ត្ន​គាំងបេះដូង​ស្លាប់​ដោយសារ​យូរ៉ូ ២០១៦

​    ​យោងតាម​ប្រភពព័ត៌មាន​បរទេស​ចេញផ្សាយ​ថ្ងៃ​ចន្ទ​បានឱ្យដឹងថា អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​ជំ​រុញឱ្យ​អ្នកគាំទ្រ​បាល់ទាត់​ចៀសវាង​រំភើប​ហួសប្រមាណ​ខណៈ​ទស្សនា យូរ៉ូ ២០១៦ ក្រែងលោ​គាំងបេះដូង​ស្លាប់​។

​    ​ក្រសួងសុខាភិបាល​សាធារណៈ​បានចេញ​ផ្សាយ​ការណែនាំ ដែល​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​ប្រយ័ត្ន​គាំងបេះដូង ដោយ​ត្រូវ​ធ្វើឱ្យ​ប្រាកដថា ពួកគេ​សម្រាក​បាន​គ្រប់គ្រាន់ និង​ចៀសវាង​រំភើបចិត្ត​ហួសប្រមាណ​ពេល​មើល​បាល់ទាត់​។

​    ​លោក សុវណ្ណ​ឆ័យ វត​នា​យី​ង​ឆា​រឿន​ឆៃ មន្ត្រី​ក្រសួងសុខាភិបាល​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា "​ក្រសួង​ណែនាំ​ឱ្យ​អ្នក​ស្រឡាញ់​កីឡា​ទាំង​អស់ទាំង​ក្មេង​ជំទង់ សិស្ស​និស្សិត អ្នកធ្វើការ និង​មនុស្ស​ចាស់​ឱ្យ​ទស្សនា​បាល់ទាត់​តាម​ម៉ោង​ពេល​ឱ្យ​ត្រឹមត្រូវ​។ ត្រូវ​លៃលក​ពេល​សមរម្យ​សម្រាប់​ទស្សនា និង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​"៕

ប្រភព៖ channelnewsasia

មតិយោបល់