adverise with khmeread 06db6606 dcb6 43f2 a925 d481f58ca9dc

រនាំងដែកចំនួន៥ផ្ទាំងបានបាក់ ដោយដោយសាររថយន្តកាម៊រីឆ្លាម អ្នកបើកបរស្រវឹង

    ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​កា​ម៊​រី​ឆ្លាម​មួយ គ្រឿងក្នុង​ស្ថានភាព​ស្រវឹង ទប់​ចង្កូត​មិន​ជាប់ ក៏​រេ​ទៅបុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លួ​វ​បាក់​អស់៥​ផ្ទាំង​ហើយក៏ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ជិះ​ច្រាសទិស​គ្នា​បណ្ដាលឱ្យ​មនុស្ស​នៅក្នុង​រថយន្ត​របួសស្រាល​២​នាក់។​

    ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩ ​និង​៣០​នាទី​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំនុច​មុខ​កន្លែង​លក់​រថយន្ត ម៉ី​ស៊ុយ​ប៊ី​ស៊ី (MITSUBISHI) តាម​បណ្ត​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិត​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​កា​ម៊​រី​ឆ្លាម​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-0654 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង ទិសដៅ​ពី​លិចទៅ​កើត​ក្និ​ង​ល្បឿន​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​ក៏​រេ​ទៅបុក​រនាំង​ដែក​ទាំង​កម្រោល​បណ្តាលឱ្យ​បាក់​ចំនួន​៥​ផ្ទាំង តែ​ដោយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅបុក រថយន្ត​កា​ម៊​រី​ឆ្លាម​មួយគ្រឿង​ផ្សេងទៀត​ពណ៌​ទឹកមាស​ដូចគ្នា ពាក់​ស្លាក​លេខ​ 2W-0318 ដែល​បើក​មក​ច្រាសទិស​គ្នា បណ្តាលឱ្យ​រង​ការ​ខូ​ត​ខាត ​និង​របួសស្រាល​មនុស្ស​ចំណាស់​២​នាក់ ទើប​ឈប់​ហើយ​រថយន្ត ខូចខាត បែក​កញ្ចក់​មុខ និង​ដាច់​កង់​ចំហៀង​ខាងឆ្វេង។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍​ក្រុង​បាន​ចុះមក​វាស់វែង ស្ទួ​ច​យក​រថយន្ត​ទាំង​២​គ្រឿង យកទៅ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់