adverise with khmeread Bfba1b8c 3d0b 41b2 be8d 8836b778a0b4

លួច​ម៉ូតូ​មិនបាន​សម្រេច​ត្រូ​ពលរដ្ឋ​ចាប់វាយ​ទ្រមខ្លួន

    ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​កាច់​សោ ក ​ម៉ូតូ​សង់​កូរ៉េ​មួយគ្រឿង​ ត្រូវបាន​ម្ចាស់​ម៉ូតូ​ឃើញ​ហើយ​ស្រែក​ផ្អើលឆោឡោ​ចាប់បាន​ព្រួត​គ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទោម​ខ្លួន​ទើប​ប្រគល់អោយ​សមត្ថកិច្ច​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៣ ​និង​២០​នាទី​ទាបភ្លឺ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វារ ស្ថិតក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា កន្លងមក​គឺមាន​បុរស​ដែលជា​អ្នករត់ម៉ូតូឌុប​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ មិន​ចាំ​ស្លាក​លេខ ដែល​តែងតែ​មក​អង្គុយចាំ​ម៉ូយ​នៅ​កន្លែងកើតហេតុ។ បន្ទាប់មក​បុរស​ជា​អ្នករត់ម៉ូតូឌុប​បាន​យក​ម៉ូតូ​មក​ទុក​នៅ​កន្លែងកើតហេតុ​ហើយ​រូបគាត់​បាន​ដើរទៅ​និយាយ​គ្នា​លេង​នៅ​ម្ខាង​ផ្លូវ​។​

    មួយសន្ទុះ​ក្រោយមក​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ដើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ហើយដោយ​ឃើញ​ម៉ូតូ​ទុកចោល​អត់​ឃើញ​មាន​ម្ចាស់​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​កាច់​សោក​លួច​យក​ម៉ូតូ​ហើយ​បាន​បញ្ឆេះ​ម៉ូតូ​តែ​ម៉ូតូ​មិន​ឆេះ​។​

    ពេលដែល​កំពុង​បញ្ឆេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​ឃើញ​ក៏​ស្រែក​ផ្អើលឆោឡោ​ព្រួត​គ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ទ្រមខ្លួន​សន្លប់​ស្ដូកស្ដឹង​នៅ​កន្លែងកើតហេតុ​។​

    ក្រោយពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​បាន​យក​ម៉ូតូ​ជិះ​ចេញពី​កន្លែងកើតហេតុ​បាត់​ដោយ​មិនបាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នោះទេ​។​​ ចំណែក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ដ​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ កាល់​ម៉ែត្រ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់