adverise with khmeread 0165547a 98e1 40ac a86e a1b718e6b93c

ព័ត៌មាន​បន្ថែម​ស្តីពី៖ ​ក្មេង​ទំនើង​២​ក្រុម​បើកឆាក​កាប់​ចាក់​គ្នា ស្លាប់​យុវជន​ម្នាក់ និង​ឃាត់ខ្លួន​៤​នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​ម្នាក់ ត្រូវគេ​កាប់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​៤​នាក់ ជា​មិត្តភក្តិ​របស់​ជនរងគ្រោះ ពាក់ព័ន្ធ​ក្នុងករណី​កាប់សម្លាប់​គ្នា​ឆៅៗ​សង្ស័យ​រឿង​គំនុំ។​

    អំពើ​កាប់សម្លាប់​គ្នា​គ្មាន​ត្រា​ប្រណី​ខាងលើនេះ កើតឡើង​កាលពី​វេ​ល​ម៉ោង៧ និង​៥០​នាទី​យប់ ថ្ងៃទី​១៣ មិថុនា ឆ្នាំ២០១៦ នៅតាម​ផ្លូវ​បេតុង​ចូល​ផ្សារ​ឯករាជ្យ​២ មុខ​ហាង លក់​ស៊ុប យីហោ ស្រី​ខួច ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រី​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អឿន សា​មន សិស្ស ស្នាក់​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ​ដោយឡែក​មិត្តភក្តិ​របស់​ជនរងគ្រោះ ដែល​សមត្ថកិច្ច​ឃាត់​យកមក​សួរនាំ ទី​១-​ឈ្មោះ យន់ ចាន់ណា​រ៉ុង អាយុ​៣០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ, ទី​២-​ឈ្មោះ ប៉ែន សុផាន់​ណា អាយុ១៧​ឆ្នាំ មុខរបរ​សិស្ស, ទី​៣- ប៉ែន សុ​ផានិត អាយុ១៧​ឆ្នាំ មុខរបរ​សិស្ស ទាំង​២​នាក់​ជា​បងប្អូន​ភ្លោះ, និង​ទី​៤-​ឈ្មោះ សុង គិ​ម​ហៀក អាយុ ១៧​ឆ្នាំ កម្មករ​រោងចក្រ​ផលិត​បារី។​

    ប្រភពពី​មិត្តភក្តិ​ជនរងគ្រោះ បាន​រៀបរាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ២​ថ្ងៃ​ពោលគឺ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១១ មិថុនា ឆ្នាំ២០១៦ ពួកគេ​និង​ក្រុម​ជនបង្ក​បាន ប៉ះគ្នា​មួយ​ប្រាវ​ម្តង​រួចមកហើយ​តែ​មិនមាន​អ្នករបួស​ទេ​។​

    លុះដល់​ថ្ងៃកើតហេតុ​នេះ ពួកគេ​ទាំង​២​ក្រុម​បាន​ណាត់គ្នា មក​សម្របសម្រួល​គ្នា នៅក្រោយ​សាលាបង្រៀន​អង់គ្លេស DPSC ដែល​នៅក្បែរ​កន្លែងកើតហេតុ ហើយ​ពួកគេ​ក៏​ត្រៀម​ប្រដាប់​ឈ្នះ​មកជា​មួយ​ផងដែរ ក្រែង​មិនត្រូវ​គ្នា​អាច ប្រយុទ្ធ​គ្នា​ម្តងទៀត។​

    ប្រភព​ដដែល​បន្តថា ក្រោយពី​និយាយ​គ្នា​រួចមក​ពួកគេ​ក៏​ឡើង​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ។ លុះ​មកដល់​ចំណុចកើតហេតុ ហាង​លក់​ស៊ុប​ស្រី​ខួច ស្រាប់តែ​ក្រុម​ជនបង្ក​ជិះ​តាម​ពីក្រោយ ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ និង​ដំបង វាយ​កាប់​មកលើ​ក្រុម​ពួកគេ តែ​ពួកគេ​បាន​ជិះ​រត់​រួច តែ​ជនរងគ្រោះ​រត់​មិនទាន់​និង​គេ​ដោយសារ​ជិះ​ម៉ូតូ​តូច​ជាងគេ ម៉ាក Today ក៏ត្រូវ​ជនបង្ក​ព្រួត​គ្នា​កាប់​រហូត​ដេកស្លាប់​ក្នុង​ថ្លុកឈាម​តែម្តង។​

    បន្ទាប់ពី​កើតហេតុ​ភ្លាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅដល់​ប្រមូល​ព័​ត៌មាន​ និង​មុខសញ្ញា​និង​ភិនភាគ មាន​ជិះ​ម៉ូតូ​មាន FZ  ហើយ​សមត្ថកិច្ច​បានប្រកាស​តាម​វិទ្យុទាក់ទង​ឱ្យជួយ​ស្ទាក់​ក្រោយមកទៀត​ក៏បាន​ឃាត់ខ្លួន​យុវជន​៤​នាក់ រួម​នឹង​FZ មួយគ្រឿង ដែល​សួរនាំ​មានការ​សង្ស័យ​មានការ​ពាកព័ន្ធ ក៏​នាំមក​សួរ​នៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ក្រោយពី​សួរនាំ​រួច​ទើប​ដឹងថា​ជា​មិត្តភក្តិ​និង​ជា​ក្រុម​របស់​ជនរងគ្រោះ​ដែល​ស្លាប់​។​ ​បច្ចុប្បន្ន​ក្រុមយុវជន​ទាំង​៤​នាក់ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​នៅ​ជំនាញ​ព្រហ្មទណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​នាំ​បន្ត​បន្ថែម​ពី​ដំណើររឿង​វែកមុខ​រក​ជនបង្ក​យកមក​ផ្តន្ទាទោស​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់