adverise with khmeread 0f88a45d 6b96 48ee bfcf 892886569747

ឃាត់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​៥​កញ្ចប់​

    កណ្តាល ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​ក្នុងករណី រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់​ដើម្បី​ចែកចាយ​កាលពី​ថ្ងៃ​១៤ ខែ​មិថុនា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ចំណុច ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០៣​នាក់​១.​ឈ្មោះ​ វ​ណ្ណី ណារ៉ុត ហៅ ប៊ី ​ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​(​ខ្មែរ​)​មាន​ទីលំនៅ ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​(​ឃាត់ខ្លួន​), ២.​ឈ្មោះ ឡុង ហៅ​យួន ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​ជនជាតិ ​(​វៀតណាម​)​​ មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​គេចខ្លួន​) ​និង​៣.​ឈ្មោះ ដេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​(​ខ្មែរ​) ​មាន​ទីលំនៅ​ភូមិ​ស្ដៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​គេចខ្លួន​)។​

    វត្ថុតាង​ដកហូត​១.​ម្សៅ​ក្រាម​ពណ៌​ស ថ្លា​សង្ស័យ​សារធាតុ​ញៀន​០៥​កញ្ចប់​តូច​, ២.​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​មូល​ពណ៌​ប្រ​ផះ​គ្មាន​ស្លាក​លេខ និង​សម្ភារ​:​សំរាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន។​

    ប៉ូ​លិ​ស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ​សហការ​ជាមួយ​កម្លាំង ប្រជា​ការពារ​ឃុំ​ល្បាត​ក្នុងភូមិ​សាស្ត្រ​លុះ​ពេល​ល្បាត​មកដល់​ចំណុចកើតហេតុ​ខាងលើ ឃើញ​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ជិះម៉ូតូ​០១​គ្រឿង​ម៉ាក​គុប​មូល​ពណ៌​ប្រផេះ​ឌុប​គ្នា។​

    ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​បាន​ហៅ​ជនសង្ស័យ ឱ្យ​ឈប់​ម៉ូតូ​ដើម្បី​ធ្វើការ​ឆែកឆេរ ភ្លាមនោះ​ជនសង្ស័យ​បាន​ឈប់​ហើយ​ផ្ដួល​ម៉ូតូ​ចោល រួច​រត់គេចខ្លួន បន្ទាប់មក​កម្លាំង​ប៉ូលិស​បាន​ដេញ​និង​ឃាត់ខ្លួន​ជនសង្ស័យ បាន​ម្នាក់​ព្រមទាំង​ដកហូត​វត្ថុតាង​ដូច​ខាង លើ ប​ញ្ចូ​ន​មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់