adverise with khmeread Philippines at war facebook xlarge trans  pjliwavx4cowfcaekesb3kvxit lggwcwqwla rxju8

Facebook ច្រឡំ​ប្រកាសថា​ហ្វី​លី​ភី​ន​កំពុង​ស្ថិតក្នុង​សង្គ្រាម ពេលចេញ​ផុស​មួយ​អបអរ​បុណ្យ​ឯករាជ្យ​

​    ​ក្រុមហ៊ុន Facebook កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​បង្កើត​កំហុស​មួយ​ដោយ​ចៃដន្យ​តាម​បណ្ដាញ​សង្គម​របស់ខ្លួន ដោយ​ប្រកាសថា​ហ្វី​លី​ភី​ន​កំពុង​ស្ថិតក្នុង​សង្គ្រាម​ក្នុង​ផុស​មួយ​ដែល​អបអរសាទរ​បុណ្យ​ឯករាជ្យ​របស់​ប្រទេស​ហ្វី​លី​ភី​ន​។​

​    ​បណ្ដាញ​សង្គម​មួយ​នេះ​បាន​ផុស​រូបភាព​មួយ​នៃ​ទង់ជាតិ​របស់​ប្រទេស​ហ្វី​លី​ភី​ន​ជាមួយនឹង​ពណ៌​បញ្ច្រាស់ ច្រឡំ​ដាក់​ឆ្នូត​ក្រហម​នៅលើ និង​ខៀវ​នៅ​ខាងក្រោម​។​

​    ​Facebook បាន​និយាយ​ក្នុង​ផុស​អបអរ​ខួប​ឯករាជ្យភាព​លើក​ទី ១១៨ របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ថា "​អបអរ​ថ្ងៃបុណ្យ​ឯករាជ្យ​! ជូនពរ​ប្រជាជន​ហ្វីលីពីន​ទាំងអស់​មាន​សុខភាព ជួបតែ​ភាពរុងរឿង និង​សុភមង្គល​"​។​

​    ​ក្នុង​វេ​ប​សាយ​មួយ​របស់​ហ្វី​លី​ភី​ន​បកស្រាយ​ថា "​ប្រសិនបើ​ហ្វី​លី​ភី​ន​កំពុង​ស្ថិតនៅក្នុង​សង្គ្រាម ទង់ជាតិ​នឹង​បង្ហោះ​ចុះក្រោម​ជាមួយនឹង​ពណ៌​ក្រហម​នៅ​ខាងលើ​"​។​

​    ​Facebook បានធ្វើការ​សុំទោស​និង​លុប​ផុស​នោះ​យ៉ាង​លឿន​បន្ទាប់ពី​អ្នកប្រើប្រាស់​ទាក់ទង​ពួកគេ​អំពី​កំហុស​បច្ចេកទេស​នោះ​៕

adverise with khmeread
ប្រភព៖ telegraph

មតិយោបល់