adverise with khmeread Comp gigi zayn shopping flat

Gigi Hadid ផ្ញើ​សារ​សរសើរ​ទឹកចិត្ត​ក្លាហាន​របស់​មិត្ត​ប្រុស​ខ្លួន Zayn Malik ដែល​ហ៊ាន​និយាយ​ពី​រឿង​តប់ប្រមល់​ក្រោយ​លុប​ការប្រគុំ​តន្ត្រី​

    ​Gigi Hadid បាន​ចែកចាយ​សារ​គាំទ្រ​មួយ​ទៅដល់ Zayn Malik បន្ទាប់ពី​តារាចម្រៀង​រូបនេះ​បាន​ដកខ្លួន​ចេញពី​កម្មវិធី​មួយ ដោយបាន​លើកឡើងថា "​វា​ជា​រឿង​តប់ប្រមល់​ដ៏​អាក្រក់​បំផុត​នៃ​អាជីព​របស់ខ្ញុំ​"​។​

​    ​តារា​ម៉ូ​ដែល​ស្រី​ដែល​ស្ថិតក្នុង​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត​ជាមួយ Malik បាន​កោតសរសើរ​ម្ចាស់​បទ "Pillow Talk" រូបនេះ​ថា គាត់​មាន​ភាពក្លាហាន​ក្នុងការ​បង្ហាញឱ្យឃើញ​នូវ​ការតស៊ូ​ប្រឆាំងនឹង​ភាព​តប់ប្រមល់​ទៅដល់​ប្រិយមិត្ត​របស់គាត់ បន្ទាប់ពី​លុបចោល​ការបង្ហាញ​ខ្លួន​មួយ​នៅឯ​កម្មវិធី​តន្ត្រី Capital FM Summertime Ball ក្នុង​ទី​កីឡដ្ឋាន Wembley របស់​អង់គ្លេស​។

​    ​ការសម្តែង​របស់គាត់​មួយ​នេះ​នឹង​ក្លាយទៅជា​ការសម្តែង​ដំបូង​បំផុត​នៃ​អាជីព​ជា​តារាចម្រៀង​ទោល​របស់គាត់​នៅក្នុង​ប្រទេស​អង់គ្លេស ចាប់តាំងពី​ការចាកចេញ​ពី​ក្រុម One Direction ប៉ុន្តែ​ឥឡូវ​ត្រូវបាន​លុបចោល​ទៅវិញ​ហើយ​៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់