adverise with khmeread 1

បែកធ្លាយ​! ការចាប់​ពូ​ល​យូរ៉ូ ២០១៦ គឺជា​ការរៀបចំ​ទាំងស្រុង​

​    ​អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក លោក Sepp Blatter បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​អា​ហ្ស​ង់​ទីន​ដែល​បាន​ចុះ​ផ្សា​កាលពី​ថ្ងៃ​ចន្ទ​ថា គាត់​បានឃើញ​ការចាប់​ពូ​ល​ទាំង​បន្លំ​ភ្នែក​សម្រាប់​ការប្រកួត​យូរ៉ូ​ដោយ​ប្រើ "​គ្រាប់​បាល់​ក្តៅ​និង​ត្រជាក់​"​។​

​    ​លោក Blatter បាន​និយាយថា គ្មាន​ការចាប់​ពូ​ល​ណាមួយ​ក្នុង FIFA ត្រូវបាន​រៀបចំ​ជាមុន​នោះឡើយ​ក្នុង​អាណត្តិ ១៨ ឆ្នាំ​ចុងក្រោយ​របស់គាត់ ប៉ុន្តែ​គាត់​បាន​អះអាងថា ការ​ក្លែងបន្លំ​បានកើត​ឡើង​នៅ​ក្របខ័ណ្ឌ UEFA​។​

​    ​គាត់​បាន​និយាយថា "​ខ្ញុំ​មិនដែល​បាន​ប៉ះ​កូន​បាល់​នោះទេ​" ដែល​សម្តៅ​ទៅលើ​កូន​បាល់​ប្លា​ស្ទិ​ក​ផ្ទុក​នូវ​ឈ្មោះ​ក្រុម សម្រាប់ធ្វើ​ការចាប់​ពូ​ល​នៅក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឬក៏ Champions League​។​

​    ​គាត់​បាន​ប្រាប់ La Nacion ទៀតថា "​ពិតណាស់ អ្នក​អាច​កត់ចំណាំ​វា​បាន​តាមរយៈ​កូន​បាល់​ក្តៅ​ឬ​ត្រជាក់​។ ខ្ញុំ​បានឃើញ​វា​កើតឡើង​នៅ​កម្រិត​ចាប់​ពូ​ល​បាល់ទាត់​អឺរ៉ុប ប៉ុន្តែ​មិនដែល​ឃើញ​មាននៅ FIFA នោះទេ​។ ពិតណាស់ រឿង​បែបនេះ​គឺអាច​ធ្វើបាន​។ អ្នក​អាចដាក់​បាល់​ទៅក្នុង​ទូទឹកកក​មុន​។ ដោយ​ប្រៀបធៀប​គ្រាប់​បាល់​ដែល​អ្នក​ប៉ះ អ្នក​អាច​ដឹង​កូន​បាល់​ដែល​ត្រជាក់​និង​ក្តៅ​។ នៅពេល​អ្នក​ប៉ះ​វា អ្នក​ដឹងថា បាល់​នោះ​នៅឯណា​"៕

ប្រភព​៖ Daily Mail

 

adverise with khmeread

មតិយោបល់