adverise with khmeread Df079eef 17fa 4861 9dc8 472192576893

ឃាត់​បុរស​២​នាក់​ជាមួយ​ថ្នាំញៀន​៥​កញ្ចប់​

    ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៣ ​មិថុនា​ ឆ្នាំ​២០១៦​ ម៉ោង១១​និង​៣០​នាទី យប់​ពីបទ ៖ ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ដីឡូត៍​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​យក​បាត្រ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​​ សុខ វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​២-​ឈ្មោះ ​សុខ ស៊ីដេ​នី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ​រថ​យន្ត ស្នាក់នៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

    ដកហូត​បាន​វត្ថុតាង​រួមមាន ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​ថ្នាំញៀន​) ០៥​កញ្ចប់ (០៤​កញ្ចប់​ថង់​តូច និង ០១​កញ្ចប់​ថង់​ធំ​ល្មម),​ ដែកកេះ​ចំនួន​០៣, ​ទូរ​សព្ទ័​ដៃ​ចំនួន​០១​គ្រឿង និង​ម៉ូតូ​០១​គ្រឿង ម៉ា​ក ​ICon ​ពណ៌សលាយ​ប្រផេះ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1A 8784។​

    បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់