adverise with khmeread 1

​គ្រូបង្វឹក​អ៊ី​ស្លង់​និយាយថា Pepe និង Ronaldo អាច​ប្រកប​អាជីព​នៅ​ហូលីវូដ​បាន​

​    ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ កីឡាករ Cristiano Ronaldo និង​ខ្សែការពារ Pepe អាច​ទទួលបាន​តំណែង​នៅ​ហូលីវូដ​ព្រោះ​ពួកគេ​ពូកែ​សម្តែង​។ នេះ​បើ​យោងតាម​សម្តី​គ្រូបង្វឹក​អ៊ី​ស្លង់​ដែល​បាន​និយាយ​មុន​ការប្រកួត​ក្នុង​ពូ​ល F​។​

​    ​ជម្រើសជាតិ​អ៊ី​ស្លង់​នឹង​ប្រកួត​ការប្រកួត​ដំបូង​របស់​ពួកគេ​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​ក្នុង​រាត្រី​នេះហើយ​លោក Lagerback បាន​ព្រមាន​ឱ្យមាន​ការចាត់វិធានកា​រ​ចំពោះ​កីឡាករ​ណា​ដែល​ព្យាយាម​បោក​បញ្ឆោត​អាជ្ញាកណ្តាល ខណៈ​គាត់​បានលើកឡើង​ឈ្មោះ Ronaldo និង Pepe នៅក្នុង​នោះ​។​

​    ​គ្រូបង្វឹក​អ៊ី​ស្លង់​វ័យ ៦៧ ឆ្នាំ​រូបនេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងប្រទេស​បារាំង​ថា "​ព័រ​ទុយ​ហ្គា​ល់​មាន​កីឡាករ​ល្អ​ជាងគេ​ម្នាក់​ក្នុង​ពិភពលោក​គឺ Ronaldo ប៉ុន្តែ​គាត់​ក៏​ជា​តារា​សម្តែង​ដ៏​ល្អឥតខ្ចោះ​ម្នាក់​ដែរ​។ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League (Real) ជាមួយ Atletico យើង​ក៏បាន​ឃើញ​កីឡាករ​ម្នាក់ទៀត​ដែល​អាច​ប្រកប​អាជីព​នៅ​ហូលីវូដ​ដែរ​"​។​

​    ​គាត់​បាន​បន្តថា "​ពេលនេះ​ខ្ញុំ​កំពុងនិយាយ​អំពី Pepe! អ្នក​អាច​ឃើញ​នៅក្នុង​វីដេអូ​ឃ្លី​ប​។ សម្រាប់​ខ្ញុំ នោះ​គឺជា​ការសម្តែង​លំដាប់ថ្នាក់​ពិភពលោក​។ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា​គេ​ទាមទារ​ឱ្យមាន​អ្វីខ្លះ​ទេ​ក្នុង​ហូលីវូដ​។ ខ្ញុំ​មិន​ចូលចិត្ត​កីឡាករ​ចេះ​សម្តែង​អ៊ីចឹង​ទេ​"៕

ប្រភព​៖ Marca

adverise with khmeread

មតិយោបល់