adverise with khmeread 4b561102 570e 460c 890a 0ee130c57550

កុមារី​អាយុ​៨​ឆ្នាំ​ម្នាក់​ធ្លាក់ទឹក​សមុទ្រ​ស្លាប់​

    ព្រះសីហនុ ៖ កុមារី​អាយុ​៨​ឆ្នាំ​ម្នាក់​ជួប​គ្រោះថ្នាក់​ធ្លាក់​ចូលក្នុង​ទឹកសមុទ្រ​បណ្តាលឱ្យ​ស្លាប់​កាលពី​វេលា​ម៉ោង​៤ និង៣០នាទី​ល្ងាច​ថ្ងៃ​១៣​ ខែមិថុនា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុម១១ ​ភូមិ៣ សង្កាត់​លេខ​១ ​ក្រុងព្រះសីហនុ ​(​កោះ​ព្រាប​) ខេត្ត​ព្រះសីហនុ។​

    សព​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ​ឃិន ស្រី​នី​ត​ អាយុ៨​ឆ្នាំ​ ជា​សិស្សសាលា​សាគូ​រ៉ា​ទំនប់រលក។ ​ឪពុក​ឈ្មោះ​ ឃិន ដា​រ៉ា​ អាយុ​៣២ឆ្នាំ ​របរ​នេសាទ ម្តាយ​ឈ្មោះ ​ចិន គឹម​តាវ ​អាយុ៤៦ឆ្នាំ រស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ​។​

    ប៉ូលិស​និយាយថា បន្ទាប់ពី​ក្មេងស្រី​ម្នាក់​ធ្លាក់​ទឹកសមុទ្រ​បាត់​រហូតដល់​ម៉ោង១៨ ​និង៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ទើប​គេ​រក​សាកសព​ឃើញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់