adverise with khmeread 1

Laura លេង​សុទ្ធតែ​ឈុត​ដូច​រឿង​សិច​ក្នុង​កម្មវិធី​កម្សាន្ត Big Brother ទោះបី​គេ​ប្តឹង​ចំនួន ២៥០ លើក​ក៏​មិន​ខ្វល់​

    ​នាង​ទទួលបាន​ពាក្យបណ្តឹង​សរុប​ចំនួន ២៥០​លើក​មក​ដែល​គេ​ដាក់​ប្តឹង​ទៅកាន់ Ofcom (​និយ័តកម្ម​ឧស្សាហកម្ម​កម្សាន្ត​របស់​អាមេរិក​) បន្ទាប់ពី​ការបង្ហាញឱ្យឃើញ​នូវ​ឈុត​រួមភេទ​ដ៏​ងប់​ង​ល់​របស់​នាង​ជាមួយនឹង Marco Pierre Junior នៅក្នុង​កម្មវិធី​ជីវិត​ពិត Big Brother ប៉ុន្តែ​វា​ហាក់ដូចជា​គ្មាន​ទើសទាល់​បន្តិច​សោះឡើយ​សម្រាប់ Laura Carter​។​

​    ​វា​ហាក់ដូចជា​តារា​ម៉ូ​ដែល​វ័យ ២១​ឆ្នាំ Marco មិនមែនជា​បុគ្គល​តែមួយ​រូប​ដែល​ស្ថិតនៅក្នុង​ក្រសែភ្នែក​របស់ Laura សម្រាប់​ភាព​ត្រេកត្រអាល​ដ៏​អាក្រក់​របស់​នាង​ឡើយ ខណៈដែល​ស្ថិត​ក្នុងអំឡុង​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ នៅ​ឈុត​មួយ​នៅក្នុង​កម្មវិធី គេ​ឃើញ Laura វ័យ ៣០​ឆ្នាំ​រូបនេះ​កំពុង​រីករាយ​នឹង​ភាព​ត្រេកត្រអាល​របស់​នាង​ម្តងទៀត​នៅក្នុង​អាងទឹក​មួយ​ជាមួយនឹងនាង Evelyn Ellis​។​

​    ​ដោយ​ប្រកាសថា​នាង​ត្រឹមតែ​ជា​មិត្ត​ប៉ុណ្ណោះ​ជាមួយ Marco ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​ស្ថានភាព​ស៊ីជម្រៅ​មួយ​នៅក្នុង​បន្ទប់​គេង​ជាមួយគ្នា Laura បន្ទាប់មក​នាង​ក៏បាន​បន្ត​បឺត​មាត់​យ៉ាង​ត្រេកត្រអាល​ជាមួយ​នារី​អូស្ត្រាលី​អាយុ ២០ ឆ្នាំនេះ​តែម្តង​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់