adverise with khmeread Showimage

ISIS ខ្លាច​ប្រទេស​តែមួយគត់​លើ​ពិភពលោក​!

    ​អ៊ីស្រាអែល​គឺជា​ប្រទេស​តែមួយគត់​លើ​ពិភពលោក​ដែល ISIS ខ្លាចរអា​ល​ជាងគេ​បំផុត នេះ​បើ​យោងតាម​អ្នកកាសែត​លោកខាងលិច​ដែល​បាន​ចូលទៅ​រស់ក្នុង​ក្រុម​នេះ​។​

​    ​លោក Jurgen Todenhofer បាន​ចំណាយពេល ១០ ថ្ងៃជា​មួយក្រុម​រដ្ឋ​អ៊ីស្លាម (IS) កាលពី​ឆ្នាំមុន ហើយ​ចេញផ្សាយ​នូវ​លទ្ធផល​សិក្សា​របស់លោក​ក្នុង​សៀវភៅ​មួយ​ក្បាល​។​

​    ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយនឹង​វេ​ប​សាយ Fewish News អ្នកយក​ព​ត័​មាន​ជនជាតិ​អាល្លឺម៉ង់​រូបនេះ​និយាយថា​អ៊ីស្រាអែល​មិនបាន​រួមបញ្ចូល​ក្នុងការ​គម្រោងការ​ដំណាក់កាល​ដំបូង​របស់ ISIS សម្រាប់​ការដាក់​អាណានិគម​ក្នុង​តំបន់​មជ្ឈិមបូព៌ា​នោះទេ​។​

​    ​លោក Todenhofer បាន​និយាយថា "​ប្រទេស​តែមួយគត់​ដែល ISIS ខ្លាច​គឺ​ប្រទេស​អ៊ីស្រាអែល ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា​ពួកគេ​ដឹងថា​ទ័ព​អ៊ីស្រាអែល​គឺ​ខ្លាំងពេក​ហើយ​សម្រាប់​ពួកគេ​"​។​

​    ​លោក​បន្តទៀតថា "​ពួកគេ​គិតថា​ទ័ព​អ៊ីស្រាអែល​អាច​បំបាក់​ទ័ពថ្មើរជើង​រប​ស់​អាមេរិក​និង​ចក្រភព​អង់គ្លេស ដែល​ពួកគេ​និយាយថា​ទ័ព​អាមេរិក​និង​ចក្រភព​អង់គ្លេស​គ្មាន​បទពិសោធន៍​ក្នុង​ទីក្រុង​មាន​ក្រុម​ឧទ្ទាម​និង​យុទ្ធសាស្ត្រ​ក្រុម​ភេរវកម្ម​នោះទេ​"​។​

​    ​"​ប៉ុន្ដែ​ពួកគេ​ដឹងថា អ៊ីស្រាអែល​គឺ​ពិតជា​ខ្លាំង មិន​ថា​វាយ​ជាមួយនឹង​ក្រុម​ឧទ្ទាម​និង​ក្រុម​ភេរវកម្ម​នោះឡើយ​"​។​

​    ​អតីត​អ្នកនយោបាយ​រូបនេះ​និយាយថា​កងទ័ព ISIS ដែល​គាត់​បាន​ជួប​អះអាងថា​មិនបាន​ខ្លាច​ទ័ព​អាមេរិក​ឬក៏​អង់គ្លេស​បន្តិច​ទេ ប៉ុន្ដែ​ជឿថា​កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល (IDF) គឺ​ទើប​គ្រោះថ្នាក់​ពិតប្រាកដ​សម្រាប់​ពួកគេ​៕

ប្រភព៖ Independent

adverise with khmeread

មតិយោបល់