adverise with khmeread A1e1328559

4Minute គ្រោង​ប្រកាស​រំសាយ​ក្រុម បន្ទាប់ពី​កុងត្រា​រយៈពេល ៧​ឆ្នាំ​ត្រូវ​បានបញ្ចប់​

    ​ក្រុម​ចម្រៀង​ស្រី​ដែល​បាន​ចាប់ដៃ​នៅ​ជាមួយគ្នា​ក្នុង​រយៈពេល​វែង​ជាងគេ​មួយ​របស់ K-pop គឺ​ក្រុម 4minute បាន​ដើរមក​ដល់ទី​បញ្ចប់​ហើយ​។​
 
​    ​បច្ចុប្បន្ន​ពួកគេ​កំពុងស្ថិត​នៅក្នុង​ដំណើរការ​មួយ​នៃ​ការរំសាយ​ក្រុម​របស់​ពួកគេ​។ ទោះបីជា​ពួកគេ​ស្ថិតនៅក្នុង​ការពិភាក្សា​អំពី​ការបន្ត​កុងត្រា​ថ្មី ក៏​គ្មាន​សមាជិក​ណា​ម្នាក់​យល់ព្រម​បន្តសកម្មភាព​ជាមួយនឹង​ក្រុម 4minute ទៀត​ដែរ​។​
​    ​
​    ​បច្ចុប្បន្ន នៅសល់តែ Hyuna ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​បន្ត​កុងត្រា​ថ្មី​ជាមួយនឹង​ផលិតកម្ម Cube Entertainment ។ ដោយសារ​មាន​ពល​វេលា​នៅសល់​លើ​កុងត្រា​របស់​សមាជិក​ខ្លះ ដូច្នេះ​តាមន័យ​បច្ចេកទេស​ក្រុម 4minute មិនទាន់​រំសាយ​នៅឡើយ​ទេ​។​។

​    ​យ៉ាងណាក្តី ផលិតកម្ម Cube បានចាប់ផ្តើម​ប្រកាស​អំពី​ការបញ្ចប់​ទាំងស្រុង​ជាមួយនឹង​ក្រុម​ចម្រៀង​មួយ​នេះ ដោយសារ​សមាជិក​នីមួយៗ​មាន​គោលដៅ​ខុសៗ ដោយ​អ្នកខ្លះ​ចង់​ច្រៀង​ម្នាក់ឯង អ្នកខ្លះ​ចង់​សម្តែង និង​ប្រកប​អាជីព​ផ្សេង​៕

 

adverise with khmeread
ប្រភព៖ Kpopstarz

មតិយោបល់