adverise with khmeread Index

ឃាត់អ្នកប្រកបរបរទាក់ឆ្កែអ្នកស្រុកបាន២នាក់

    ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ពីបទ​លួច​ទាក់​ឆ្កែ​របស់អ្នកស្រុក​នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​កាលពី​ថ្ងៃទី​២៦​ធ្នូ​ឆ្នាំ​២០១៥​វេលា​ម៉ោង​០១​និង​១០​នាទី​។
     ប៉ូលិស​និយាយថា ជនល្មើស​២​នាក់​គឺ​១-​ឈ្មោះ​ផាន់ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ទីលំនៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​:​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​និង​២-​ឈ្មោះ​យ៉ុង ទិ​ត្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ ទីលំនៅ​:​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​:​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​
    វត្ថុតាង​ដកហូត​ម៉ូតូ​០១​គ្រឿង​ម៉ាក​HONDA125​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1AN.8407 រួមជាមួយ​ខ្សែលួស​ចង​ជា​រង្វង់​ភ្ជាប់​ដោយ​ដង​ឈើ​ចំនួន​០១ ប្រវែង​១៥០​សង់​ទី​ម៉ែ​ត្ត និង​ស្កុ​ត​ពណ៌​ខ្មៅ​ចំនួន​០១​ដុំ ។​
     ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​បានចេញ​ល្បាត​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​ជួបនឹង​ជនល្មើស​កំពុង​ជិះ​ម៉ូតូ ។​ដោយមានការសង្ស័យ​បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​សួរនាំ ភ្លាមនោះ​ជនល្មើស​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បានរួម​ទាំង​វត្ថុតាង​ដូចខាងលើ​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​
    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​ឆ្លើយ​សារភាពថា​ខ្លួន​និង​បក្ខពួក​ពិតជា​បានធ្វើ​សកម្មភាព​ដើរទា​ក់​ឆ្កែ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​៕​

adverise with khmeread

មតិយោបល់