adverise with khmeread 1

​គំនុំ​ទុក​ម្តុំ សំខាន់​ជាតិ​ឈ្នះ​! Pique និង Ramos លែង​ខ្វល់​អតីតកាល​ជូរចត់​បន្ទាប់ពី​ជួយ​អេ​ស្ប៉ា​ញ​ឈ្នះ​ឆែក​

​    ​ជ័យជម្នះ​ចុង​ម៉ោង​របស់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ទៅលើ​សាធារណៈរដ្ឋ​ឆែក​ហាក់​ជួយ​ដល់​ក្រុម​កីឡាករ​កាន់តែ​មាន​ភា​ព​ជិតស្និត ជាមួយ​ខ្សែការពារ Gerard Pique និង Sergio Ramos បាន​ជួសជុល​ទំនាក់ទំនង​របស់​ពួកគេ​ដោយ​បង្ហាញ​តាមរយៈ​បណ្តាញ​សង្គម​។​

​    ​កីឡាករ Pique បាន​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​ទី ៨៧ នៅក្នុង​ការប្រកួត​ដែល​ក្រុម​ទាំងមូល​និង​ប្រិយមិត្ត​អេ​ស្ប៉ា​ញ​មួយ​ប្រទេស​មិន​ពេញចិត្ត​។​

​    ​ប៉ុន្តែ​បី​ពិន្ទុ​របស់​អេ​ស្ប៉ា​ញ​បាន​ជំរុញ​គូប្រជែង​មកពី​ក្លឹប Barcelona និង Real Madrid គឺ​កីឡាករ Gerard Pique និង Sergio Ramos ទុក​ការខ្វែងគំនិត​គ្នា​របស់ខ្លួន​ទៅ​ម្តុំ​ហើយ​នាំគ្នា​អបរ​អរ​ជាមួយគ្នា​យ៉ាង​ស្និទ្ធស្នាល​។​

​    ​បន្ទាប់ពី​ការប្រកួត សញ្ញាណ​វិជ្ជមាន​បាន​ឈានទៅដល់​មួយកម្រិត​ទៀត​ខណៈ​កីឡាករ​ទាំង​ពីរបាន​ផ្សះផ្សា​ទំនាក់ទំនង​ដ៏​ជូរចត់​ដោយ​ការ​រាក់ទាក់​គ្នា​។​

​    ​Pique បាន​សរសេរ​នៅលើ​គណនី Twitter របស់ខ្លួន​ថា "​ខ្ញុំ​សង្ឃឹមថានឹង​មិនមាន​ន​រណា​និយាយ​អ្វី​ផ្សេង​លើសពីនេះ​ទេ​។ យើង​ជា​ក្រុម​ដ៏​អស្ចារ្យ​។ នេះ​ជា​ថ្ងៃ​អស្ចារ្យ​សម្រាប់​ពួកយើង​"​។ Ramos ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ផងដែរ​ថា "​ក្រុម​អស្ចារ្យ​"​។​

​    ​បើទោះជា​កីឡាករ​ទាំងពីរ​មិនបាន Follow គ្នា​នៅលើ Twitter ពីមុន​ក៏ដោយ ប៉ុន្តែ​ឥឡូវ​ពួកគេ​បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​រៀងៗ​ខ្លួន​ហើយ​៕

ប្រភព​៖ Marca

adverise with khmeread

មតិយោបល់