adverise with khmeread Bigbang

បទចម្រៀង “Loser” របស់ក្រុម BIGBANG ទទួលបានការចូលបើកមើល១០០លានដង

          វីដេអូចម្រៀង​របស់​ក្រុម​ចម្រៀងកូរ៉េ BIGBANG ទទួល​បាន​ការចូល​បើក​មើល​រហូត​ដល់​១០០​លានវីយូនៅ​លើ​យូធូប។

          តាមក្រុម​ហ៊ុន YG Entertainment បាន​ឲ្យ​ដឹងថា ចំនួននៃ​ការ​​ចូល​បើក​មើល​នេះ​កើន​ដល់​១០០​លាន​វីយូ​នៅថ្ងៃទី​១៤​ខែមិថុនា​នេះ។ បទ​ចម្រៀង “Loser” របស់ក្រុម BIGBANG ដែល​បាន​ចេញផ្សាយ​កាល​ពីខែមេសា​ឆ្នាំ​២០១៥​ នោះទទួល​បាន​ការចូល​បើក​មើល​ជាង​ ១០០​លាន​ដងហើយ។

          បន្ទាប់ពី​ក្លាយ​ជា​ក្រុម​ចម្រៀងកូរ៉េ​ដំបូង​ដែល​ទទួល​បាន​ការគាំទ្រ​ច្រើន​ជា​មួយ​នឹង​បទ “Fantastic Baby” ក្រុមម​ចម្រៀង BIGBANG នៅ​តែបន្ត​ទទួល​បាន​ការ​គាំទ្រ​វីដេអូចម្រៀងបន្តបន្ទាប់របស់​ខ្លួន។

          វីដេអូ​ចម្រៀងទី​២ដែលទទួល​បានការបើក​មើល​លើស​ពី​១០០​លាន​វីយូ គឺ​បទ​ចម្រៀង “Bang Bang Bang” កាលពីខែ​មករា​ ហើយ​ក្រោយ​មក​មួយសប្តាហ៍ បទ “Fantastic Baby” បាន​បង្កើត​ស្ថិតិថ្មី​សម្រាប់ក្រុម​ចម្រៀងកូរ៉េមួយនេះ ដោយ​ទទួល​បាន​ការចូល​បើក​មើល​២០០​លាន​វីយូ។ ចំណែក​បទ “Good Boy” របស់​តារា​ចម្រៀង G-Dragon និង​ Taeyang ក៏ទទួល​បាន​ការបើក​មើល​១០០​លាន​វីយូផងដែរ៕

 

adverise with khmeread
ប្រភព៖ Soompi

អ្នកនឹងចូលចិត្ត

មតិយោបល់