adverise with khmeread C1 1008941 160613124904 620x413

ផលិតផល​ទឹកដោះ​គោមួយ​ធ្វើឱ្យ​សិស្ស​ចំនួន ៣៤ នាក់​ចូល​ពេទ្យ​នៅ​ថៃ​

    ​សិស្សសាលា ៣៤ នាក់​ក្នុងស្រុក​មឿង​ត្រូវបាន​បញ្ចូនទៅ​មន្ទីរពេទ្យ​ព្រឹក​ម្សិលមិញ​នៅពេល​ពួកគេ​មាន​អារម្មណ៍​ឈឺ បន្ទាប់ពី​ផឹក​ទឹកដោះគោ​ផ្គត់ផ្គង់​ក្រោម​គម្រោង​ទឹកដោះគោ​សាលារៀន​។​

​    ​មាន​សិស្ស​ចំនួន ៧ នាក់​ត្រូវបាន​បញ្ចូនទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​។​

​    ​សិស្ស​ថ្នាក់​ទី ៤ ដល់ ៦ នៅ​សាលា Ban Nong Rangka ក្នុង​ឃុំ ខក​ក្រួ​ត បាន​វិលមុខ​និង​ក្អួត បន្ទាប់ពី​ផឹក​ទឹកដោះគោ​ចែកចាយ​ក្នុង​ថ្នាក់​។​

​    ​សិស្ស​ដែល​ឈឺ ៧ នាក់​បញ្ចូនទៅ​មន្ទី​ពេទ្យ​មាតា​និង​ទារក ហើយ ២៧ នាក់​ផ្សេងទៀត​បញ្ចូនទៅ​មន្ទី​ពេទ្យ Debaratana Nakhonratchasima Hospital​។​

​    ​នាយក​សាលា​លោក Charoen Srisaenpang បាន​និយាយថា​ទឹកដោះគោ​ត្រូវបាន​បញ្ចូនទៅ​សាលា​រៀងរាល់​ព្រឹក ហើយ​កាលបរិច្ឆេទ​លើទឹក​ដោះ​គោល​គឺ ថ្ងៃទី ១៧ ខែមិថុនា​។​

​    ​ទឹកដោះ​ដែល​មក​ជាមួយនឹង​ការ​វេច​ខ្ចប់​ជា​កញ្ចប់​ថង់​ប្លា​ស្ទិ​ច​ទន់​ត្រូវបាន​បង្កើតឡើង​សហគ្រាស Khon Kaen Dairy Cooperative​។​

​    ​ទឹកដោះគោ​នេះ​មាន​ស្លាក​សញ្ញា UHT milk ។ ក្រោយ​កើតហេតុ ក្រុមមន្ត្រី​និង​បុគ្គលិក​សុខភាព​សារ​ធា​រណៈ​មកពី​នាយកដ្ឋាន​ស្រាវជ្រាវ​នៅ​មន្ទី​ពេទ្យ Debaratana Nakhonratchasima បាន​ប្រមូល​ទឹកដោះគោ​ដើម្បី​ធ្វើតេស្ដ​។ ហើយ​លទ្ធផល​នឹង​ចេញផ្សាយ​នៅ​អាទិត្យ​ក្រោយនេះ​៕

ប្រភព៖ បាងកកប៉ុស្ដិ៍

adverise with khmeread

មតិយោបល់