adverise with khmeread Queeniechu

Queenie Chu ពេញចិត្តសម្លៀកបំពាក់បែបសាមញ្ញ

          តារាស្រីហុងកុង Queenie Chu ​ថ្មីៗ​នេះបាន​ផ្តល់​បទសម្ភាស​ដល់​វិទ្យុ​មួយ​ បាន​និយាយអំពី​ការជ្រើសរើស​ឈុត​សម្លៀក​បំពាក់​និង​ការគ្រប់គ្រងផ្នែក​ហិរញ្ញ វត្ថុ​របស់​នាង។

          នាង​បានអះអាងថា នាង​មិនដែល​ចាប់អារម្មណ៍​នឹង​សម្លៀក​បំពាក់​ថ្លៃៗ​ទេ ហើ​យ​នាង​សុខចិត្តជ្រើសរើស​យក​អ្វីដែល​នាងគិតថា ស័ក្តិសម​នឹងស្លៀក​ពាក់។ Queenie Chu បាន​និយាយថា “នៅ​ពេល​ថតសម្រាប់ភាព​យន្ត​ផ្សេងៗ​ ខ្ញុំនឹង​ប្រើ​សម្លៀក​បំពាក់​ដែល​ធ្លាប់ប្រើប្រាស់ពេល​ថតភាព​យន្តមុនៗ។ ការធ្វើ​បែប​នេះ​អាច​សន្សំ​ប្រាក់បាន​ច្រើន”។

          នាងបាន​និយាយថា នាងចូល​ចិត្ត​សម្លៀក​បំពាក់​បែប​សាមញ្ញ​ ក្រៅពី​អាច​សន្សំ​ប្រាក់បាន​ វាអាចបង្ហាញ​សម្រស់​ប្លែក​ផងដែរ៕

adverise with khmeread
ប្រភព៖ asianpopnews

មតិយោបល់