adverise with khmeread 1

​ខ្សែការពារ​ឧស្សាហ៍​ភ្លាត់​របស់​ហុង​គ្រី​អាច​ទប់​ជាប់ជើង​ថ្មី​របស់​អូទ្រីស​បានទេ​នៅវេលា​ម៉ោង ១១ យប់​នេះ​?

​    ​ការប្រកួត​ក្នុង​រាត្រី​នេះ​ពោរពេញ​ទៅដោយ​ប្រវត្តិសាស្ត្រ​ជូរចត់​ខណៈ​ជម្រើសជាតិ​អូទ្រីស​នឹង​ប៉ះ​ប្រទេស​ហុង​គ្រី​នៅ​ទីក្រុង Bordeaux​។ ក្រុម​ទាំង​ពីរបាន​ប៉ះគ្នា​ចំនួន ១៣០ លើក ហើយ​ប្រទេស​ទាំងពីរ​នឹង​ប៉ះគ្នា​ម្តងទៀត​នៅក្នុង​ពូ​ល F នៃ​ព្រឹត្តិការណ៍​យូរ៉ូ ២០១៦​។ ជម្រើសជាតិ​ទាំងពីរ​សុទ្ធតែ​ចង់​ឈ្នះ​ដូច​ការប្រកួត​ក្នុង​រាត្រី​នេះ​ដូចគ្នា មុននឹងពួកគេ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ព័រ​ទុយ​ហ្គា​ល់​និង​ក្រុម​មិនអាច​មើលស្រាល​បាន​គឺ​ជម្រើសជាតិ​អ៊ី​ស្លង់​។ ជាមួយ​កីឡាករ​ពោរពេញ​ទៅដោយ​សមត្ថភាព​និង​កំពុង​ឡើង​ជើង​ខ្លាំងដូចជា​កីឡាករ Janko និង Alaba អូទ្រីស​បានបង្ហាញ​នូវ​គុណភាព​របស់​ពួកគេ​កាលពី​វគ្គ​ជម្រុះ​យូរ៉ូ​ដោយបាន​ឈ្នះ​ការប្រកួត ៩ លើក​នៃ ១០ លើក​។ ទោះយ៉ាងណា ប្រព័ន្ធខ្សែការពារ​រប​ស់​ហុង​គ្រី​មិនសូវ​លេង​ត្រូវ​ជើង​គ្នា​ប៉ុន្មាន​ឡើយ​នាពេល​ចុង​ក្រោយនេះ​។ ដូច្នេះ​តើ​ក្រុម​មួយណា​នឹង​លេង​បានល្អ​ជាង​ក្នុង​ទីក្រុង Bordeaux នៅវេលា​ម៉ោង ១១ យប់នេះ​?

​    ​* ការពិត​មួយចំនួន​សម្រាប់​ការប្រកួត​នេះ​
​    ​- ហុង​គ្រី​ចាញ់​តែមួយ​លើក​ប៉ុណ្ណោះ​នៅក្នុង​យុទ្ធនាការ​ជម្រុះ​យូរ៉ូ​របស់ខ្លួន ដោយ​ឈ្នះ ៦ លើក​និង​ស្មើ ៣ លើក​។​
​    ​- អូទ្រីស​មាន​ទម្រង់​ឡើង​ចុះ​ដែល​ពិបាក​ស្មាន ដោយបាន​យកឈ្នះ​អាល់​បា​នី ២-១ និង​ម៉ា​ល់តា ២-១ ប៉ុន្តែ​ចាញ់​តួ​ក​គី ១-២ និង​ហូ​ឡង់ ២-០​។​
​    ​- ហុង​គ្រី​លេង​បាន​យ៉ាង​ល្អ​កាលពី​ជំនួប​ជាមួយ​អាល្លឺម៉ង់​ប៉ុន្តែ​នៅតែ​ចាញ់ ២-០ ដោយសារ​ប្រព័ន្ធ​ការពារ​ឧស្សាហ៍​ភ្លាត់​។​

​    ​ហុង​គ្រី​តែងតែ​លេង​បានល្អ​ជានិច្ច​ហើយ​អាចបង្កើត​ឱកាសល្អ​ឱ្យ​ខ្លួនឯង​នៅក្នុង​ក្របខ័ណ្ឌ​នេះ​។ ចំណែកឯ​អូទ្រីស​វិញ ទើបតែ​ចាញ់​ហូ​ឡង់​ហើយ​មាន​ទម្រង់​លេង​ឡើងចុះ​មិន​ទាញ​ទាត់ ដូច្នេះ​ការប្រកួត​ក្នុង​រាត្រី​នេះ ក្រុម​ទាំងពីរ​មានលទ្ធភាព​ស៊ុត​បញ្ចូល​ទី​គ្នា​។

​    ​* ប្រទេស​អូទ្រីស​
​    ​អ្នកចាំទី​៖ Robert Almer (Austria Vienna), Heinz Lindner (Eintracht Frankfurt), Ramazan Ozcan (Ingolstadt)
​    ​ខ្សែការពារ​៖ Aleksandar Dragovic (Dinamo Kiev), Christian Fuchs (Leicester City), Gyorgy Garics (Darmstadt), Martin Hinteregger (Borussia Monchengladbach), Florian Klein (Stuttgart), Sebastian Prodl (Watford), Markus Suttner (Ingolstadt), Kevin Wimmer (Tottenham Hotspur)
​    ​ខ្សែបម្រើ​៖ David Alaba (Bayern Munich), Marko Arnautovic (Stoke City), Julian Baumgartlinger (Mainz), Martin Harnik (Stuttgart), Stefan Ilsanker (Leipzig), Jakob Jantscher (Luzern), Zlatko Junuzovic (Werder Bremen), Marcel Sabitzer (Leipzig), Alessandro Schopf (Schalke)
​    ​ខ្សែប្រយុទ្ធ​៖ Lukas Hinterseer (Ingolstadt), Rubin Okotie (1860 Munich), Marc Janko (Basel)

​    ​* ប្រទេស​ហុង​គ្រី​
​    ​អ្នកចាំទី​៖ Gabor Kiraly (Haladas), Denes Dibusz (Ferencvaros), Peter Gulacsi (Leipzig)
​    ​ខ្សែការពារ​៖ Attila Fiola (Puskas Academy), Barnabas Bese (MTK Budapest), Richard Guzmics (Wisla Krakow), Roland Juhasz (Videoton), Adam Lang (Videoton), Tamas Kadar (Lech Poznan), Mihaly Korhut (Debrecen)
​    ​ខ្សែបម្រើ​៖ Adam Pinter (Ferencvaros), Gergo Lovrencsics (Lech Poznan), Akos Elek (Diosgyor), Zoltan Gera (Ferencvaros), Adam Nagy (Ferencvaros), Laszlo Kleinheisler (Werden Bremen), Zoltan Stieber (Nuremberg)
​    ​ខ្សែប្រយុទ្ធ​៖ Balazs Dzsudzsak (Bursaspor), Adam Szalai (Hannover), Krisztian Nemeth (Al Gharafa), Nemanja Nikolics (Legia Warsaw), Tamas Priskin (Slovan Bratislava), Daniel Bode (Ferencvaros)៕

adverise with khmeread

មតិយោបល់