adverise with khmeread 0

​ជួប​ជាមួយ​តារា​ស្រី ៧ ដួង​ដែល​ជួយ​លើក​មុខមាត់​រឿង​ភាគ​កូរ៉េ​លើ​ឆាក​អន្តរជាតិ

    ​ ខ្សែភាពយន្ត​កូរ៉េ K-Drama គឺជា​ឱកាស​ដ៏​សំខាន់​ដែល​កូរ៉េ​បំ​ភាយ​វប្បធម៌​របស់ខ្លួន​និង​បង្ហាញ​ឱ្យ​ពិភពលោក​បាន​ស្គាល់​ប្រវត្តិសាស្ត្រ​របស់​កូរ៉េ​។ ទោះបី​ខ្សែភាពយន្ត​ទាំង​នោះបាន​បន្ថែម​រឿងប្រឌិត​បែប​ស្រមើល​ស្រមៃ​មួយចំនួន និង​រឿង​ស្នេហា​លាយ​បញ្ចូល​គ្នា​បន្តិចបន្តួច​ក្តី ក៏​ទស្សនិកជន​គ្រប់​ប្រទេស​នៅតែ​អាច​ទទួលយកបាន​។ ​

​    ​ខាងក្រោម​នេះ​គឺជា​តារា​សម្តែង​ស្រី​មួយចំនួន ដែល​បាន​ដឹក​ដៃ​ខ្សែភាពយន្ត​កូរ៉េ​ឱ្យមាន​ឈ្មោះ​បោះ​សំឡេង​នៅលើ​ពិភពលោក​។ នៅក្នុង​បញ្ជី​មួយ​នេះ​រួមមាន​តួអង្គ​ម្ចាស់​ក្ស​ត្រី​ចំនួន​ពីរ​នាក់ តួអង្គ​ប្រពន្ធចុង​ម្នាក់ អ្នកជំនាញ​សរ​សេស​អក្សរ​ម្នាក់ អ្នក​សូន្យ​រូប​ម្នាក់ និង​ស្រីពេស្យា​។​

​    ​១. Hwang Jin Yi ដើរតួ​ជា​ស្រីពេស្យា ឬ​គី​សេង "Gisaeng" (​ស្រីពេស្យា​បណ្តុះបណ្តាល​កម្រិត​ខ្ពស់​) ។ នាង​គឺជា​តួអង្គ​ម្នាក់​ដែលមាន​ភាព​ឯករាជ្យ និង​មាន​សម្រស់​ស្អាត​ដាច់​គេ​រួម​នឹង​ទេ​ព្យ​កោសល្យ​ពហុ​ជំនាញ​។​

​    ​Hwang គឺជា​តួអង្គ​ដែល​បាន​បណ្តុះ​គំនិត​ឱ្យមាន​ការនិពន្ធ​រឿង​ប្រលោមលោក ល្ខោន​អូ​ប៉េ​រ៉ា ខ្សែភាពយន្ត​និង​រឿង​ភាគ​។​

​    ​២. Jang Ok Jung ប្រហែលជា​នារី​ម្នាក់​ដែល​បានបង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​បុរាណ​ច្រើនជាងគេ​បំផុត​សម្រាប់​កូរ៉េ​។ នាង​ជា​ប្រពន្ធចុង​របស់​ស្តេច​អំឡុង​រជ្ជកាល​ស្តេច Sukjong និង​ជា​ព្រះ​មាតា​ព្រះអង្គម្ចាស់​បន្តវេន​សោយរាជ្យ​។​

​    ​នាង​គឺជា​តួអង្គ​ដែលមាន​ភាពល្អក់​កករ​បំផុត​ក្នុង​ជីវិត ដោយមាន​អ្នកប្រឆាំង​យ៉ាងច្រើន​សម្បើម​ដើម្បី​រារាំង​នាង​ពី​ការ​កា្ល​យ​ទៅជា​អគ្គមហេសី​ស្តេច​។​

​    ​៣. ម្ចាស់​ក្ស​ត្រី Inhyun គឺ​ស្ត្រី​ម្នាក់​ដែល​បាន​ចោទប្រកាន់ Jang Ok Jung ថា​បានដាក់​ថ្នាំ​បំពុល​។ នាង​គឺជា​អគ្គមហេសី​ព្រះមហាក្សត្រី​ទី​ពីរ​នៃ​ស្តេច Sukjong ។​

​    ​នាង​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា​ជា​ម្ចាស់​ក្ស​ត្រី​នៃ​នគរ​ចូ​សឹង​។​

​    ​៤. ម្ចាស់​ក្ស​ត្រី Seonduk ជា​អ្នកបង្កើត​ច្បាប់​របស់​នគរ​ស៊ី​ឡា ជានគរ​មួយ​ក្នុងចំណោម​នគរ​ចំនួន​៣​នៃ​ប្រទេស​កូរ៉េ​ក្នុងអំឡុង​ឆ្នាំ ៦៣២ ដល់​៦៤៧​។

​     នាង​ជា​អ្នកគ្រប់គ្រង​ប្រទេស​ទី ២២ របស់​ប្រទេស​កូរ៉េ និង​ព្រះមហា​ក្សត្រិយានី​ដំបូង​នៃ​ប្រទេសមួយ​នេះ ហើយ​ទ្រង់​ក៏​ជា​ស្ត្រី​ម្នាក់​មាន​ឥទ្ធិពល​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​តំបន់​អាស៊ី​ខាងកើត​ផងដែរ​។​

​    ​៥. ព្រះរាជ​នី Empress KI ដែលមាន​ឈ្មោះ​មួយទៀត​ហៅថា Oljei Kutuk បានកើត​ក្នុង​គ្រួសារ​អភិជន​កូរ៉េ និង​ក្លាយជា​ក្សត្រិយ៍​មួយអង្គ​របស់​ព្រះ​ចៅ​អធិរាជ​ម៉ុង​ហ្គោល Toghon Temur​។ ព្រះរាជ​នី​អង្គ​នេះ​គឺជា​មាតា​របស់​ព្រះបាទ Biligtu Khan Ayushiridara ហើយ​ទ្រង់​ទីបំផុត​បាន​ឡើងគ្រងរាជ្យសម្បត្តិ បន្ទាប់ពី​ប្រើល្បិច​នយោបាយ​រាប់មិនអស់​។ បន្ទាប់ពី​បុត្រា​ឡើង​ធ្វើជា​ស្តេច ព្រះរាជ​នី Empress KI ដែល​សម្តែង​ដោយ​នាង Ha Ji Won ក្រោយមក​ក៏បាន​បាត់​ខ្លួន​។

​    ​៦. Baek Pa Sun ដែលជា​អ្នក​ផលិត​ផើង និង​ចាន​ប៉​សឺ​ឡែ​ន​នា​អំឡុង​សតវត្សរ៍​ទី ១៦ ត្រូវបាន​សម្តែង​ដោយ Moon Geun Young នៅក្នុង​ខ្សែភាពយន្ត "Goddess of Fire: Jeonji"​។​

​    ​ជំនាញ​របស់​នាង​គឺ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​រហូតដល់​នាង​បាន​ក្លាយទៅជា​អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​របស់​ចិន​ម្នាក់​សម្រាប់​គ្រួសារ​ស្តេច​។ ប៉ុន្តែ​នាង​ក៏ត្រូវ​ចាប់ជំរិត​ដោយ​ការឈ្លានពាន​ពី​បរទេស​ផងដែរ​។ នាង​ត្រូវបាន​គេ​ចាប់​ទៅ​ប្រទេស​ជប៉ុន​ជា​កន្លែង​ដែល​នាង​បាន​បន្ត​ស្នាដៃ​គ្រឿង​ស្មូន​របស់​នាង និង​ត្រូវបាន​ចាត់ទុកជា​ស្នាដៃ​សិល្បៈ​របស់​ប្រទេស​ជប៉ុន​។​

​៧. Shin Saimdang គឺជា​សិល្បការ​នី អ្នកនិពន្ធ និង​អ្នកជំនាញ​អក្សរសាស្ត្រ​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េ​។​

​    ​នាង​ក៏​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា​ម្តាយ​នៃ​អ្នកប្រាជ្ញ​អក្សរសាស្ត្រ ខុង​ជឺ​។ នាង​គឺជា​ស្ត្រី​ដំបូង​ដែលមាន​រូប​របស់​នាង​នៅលើ​ក្រដាសប្រាក់​កូរ៉េ​។ ខ្សែភាពយន្ត "Shin Saimdang: The Herstory" បច្ចុប្បន្ន​កំពុងតែបន្ត​ផលិត​ដែលមាន​ការចូលរួម​សម្តែង​ដោយ​តារា​សម្តែង​ស្រី Lee Young Ae និង​លោក Song Seung Hoon ៕

 

adverise with khmeread

មតិយោបល់