adverise with khmeread Air france dxvo p042625 01 large

អឺរ៉ុប​ត្រៀមខ្លួន​សម្រាប់​ចលាចល​ផ្នែក​អាកាសចរណ៍​នាពេល​ខាងមុខនេះ​

    ​អ្នកគ្រប់គ្រង​ចរាចរ​ណ៍​ផ្លូវអាកាស​និង​អ្នកបើក​យន្ត​ទាំងអស់​នៅ​តំបន់​អឺរ៉ុប​នឹង​រៀបចំ​ធ្វើ​កូដកម្ម​នៅ​ថ្ងៃទី ១៤ ខែមិថុនា​នេះ ដែល​នឹង​រំខាន​ដល់​ការហោះហើរ​ទូទាំង​ទ្វីបអឺរ៉ុប​។​

​    ​អ្នកគ្រប់គ្រង​ចរាចរ​ណ៍​ផ្លូវអាកាស​បារាំង​បាន​សន្យាថា​នឹង​ដើរចេញ​ជា​លើក​ទី ៥០ ចាប់តាំងពី​ឆ្នាំ ២០០៩ មក ដោយ​នឹង​ធ្វើឱ្យ​ស្ទះ​ឧស្សាហកម្ម​អាកាសចរណ៍ និង​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកដំណើ​រ​ដែល​កំពុង​មក​ទស្សនា​ព្រឹ​តិ្ត​ការណ៍​ប្រកួត​បាល់ទាត់​យូរ៉ូ ដែល​កំពុង​ធ្វើឡើង​ក្នុងប្រទេស​បារាំង​។​

​    ​អ្នកដំណើរ​រាប់ពាន់​អ្នកនឹង​ប្រឈមមុខ​នឹង​ការរំខាន​ដូចជា ការលុបចោល​និង​ពន្យា​ពេល​ជើងហោះហើរ នៅពេល​សេវា​បម្រើ​ត្រូវបាន​បិទ ខណៈ​ជើងហោះហើរ​ចេញចូល​ព្រលានយន្តហោះ​បារាំង​នឹងត្រូវ​បានទទួល​រង​ផលប៉ះពាល់ ព្រមទាំង​ការឆ្លង​ដែនអាកាស​កាត់​ប្រទេស​បារាំង​ផងដែរ​។​

​    ​អ្នកបើក​យន្តហោះ​ស៊ុយអែត​ទាំងអស់​ដែល​បើក​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ SAS AB ជា​ម្ចាស់​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Scandivavian ត្រូវបាន​រំពឹងថា​នឹង​ដើរចេញ​ទាក់ទិន​នឹង​ជម្លោះ​ប្រាក់ខែ បន្ទាប់ពី​សកម្មភាព​កូដកម្ម ៥ ថ្ងៃ​នៅ​ក្រុមហ៊ុន​នេះ​។ ទន្ទឹមនឹងនេះ​ក្រុមហ៊ុន​អាកាសចរណ៍​ហូ​ឡង់ Easyjet ដែលមាន​មូលដ្ឋាន​នៅ​ព្រលានយន្តហោះ Schiphol ទីក្រុង Amsterdam នឹង​ឈប់​ធ្វើការ​ពី​ម៉ោង ៦ ល្ងាច​ដល់​ម៉ោង ២ រសៀល​ក្នុង​ការបះបោរ​ជុំវិញ​កិច្ចសន្យា នេះ​បើតាម​ការបញ្ជាក់​របស់​សហជីព​ហូ​ឡង់ VNV​។​

​    ​តាម​ការប៉ាន់ប្រមាណ​ជើងហោះហើរ​ប្រហែល ២៤០ របស់​ក្រុមហ៊ុន Scandivian Airline នឹង​ត្រូវបាន​លុបចោល ហើយ​នាំឱ្យ​ជើងហោះហើ​យ​ចំនួន ៨៨៩ រង​ផលប៉ះពាល់​ចាប់ពី​យប់​ថ្ងៃ​សុក្រ​នេះ​តទៅ​។ យោងតាម​ក្រុមហ៊ុន​អាកាសចរណ៍ អ្នកធ្វើដំណើរ​ច្រើនជាង ១០ ម៉ឺន​នាក់​បាន​ទទួលរង​ផលប៉ះពាល់​ពី​កូដកម្ម​នេះ​។​

​    ​ឥឡូវ​ក្រុមហ៊ុន​អាកាសចរណ៍​អឺរ៉ុប​សម្ដែង​ការព្រួយបារម្ភ​ជុំវិញ​កូដកម្ម​និង​ផលប៉ះពាល់​ថ្ងៃ​ឈប់សម្រាក​និង​អ្នកគាំទ្រ​បាល់ទាត់​របស់​ពួកគេ​ដែល​សំដៅ​ទិសដៅ​ទៅ​យូរ៉ូ ២០១៦៕

ប្រភព៖ Telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់