adverise with khmeread 1618

តារា​ឯក Descendants Of The Sun! Song Joong Ki ឡើងមក​កំពូល​តារា​នៃ​តួ​ថត​ពាណិជ្ជកម្ម​ថ្លៃ​បំផុត​ប្រចាំ​ខែឧសភា​

    ​តារា​សម្តែង​ដ៏​ពេញនិយម Song Joong Ki បាន​ស្ថិតនៅក្នុង​កំពូល​តារាង​នៃ​តួ​ថត​ពាណិជ្ជកម្ម​ថ្លៃ​បំផុត​នៅក្នុង​រយៈពេល ៣​ខែ​ជាប់ៗ​គ្នា​មកនេះ​។​

​    ​យោងតាម មជ្ឈមណ្ឌល Business Reputation Research Center របស់​ប្រទេស​កូរ៉េខាងត្បូង តួ​ថត​ពាណិជ្ជ​ម្ម ២៣ រូប​ត្រូវបាន​វិភាគ​ដោយ​ប្រើប្រាស់​ទិន្នន័យ​ប្រមូលបាន​ជាង ៤៣ លាន​ក្នុង​រយៈពេល​មួយខែ​ចាប់ពី​ថ្ងៃ ២៧ ខែមេសា​ដល់ ២៨ ខែឧសភា​។​

​    ​យោងទៅលើ​លទ្ធផល​ពី​ទិន្នន័យ​ខាងលើ Song Joong Ki នៅតែ​បន្ត​រក្សា​តំណែង​កំពូល​របស់លោក​ជាមួយ​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​តារា​ដទៃ​។ សូម្បីតែ​ខ្សែភាពយន្ត "Descendants Of The Sun" ក៏បាន​វ៉ា​ដាច់​នៅលើ​តារាង​ចាត់ថ្នាក់​ភាពយន្ត​កូរ៉េ​ផងដែរ​គិត​ចាប់ពី​ខែមីនា ដល់​ខែមេសា​៕

 

adverise with khmeread
ប្រភព៖ Kpopstarz

មតិយោបល់